គម្រោង Privacy Sandbox របស់ក្រុមហ៊ុន Google នឹងចាប់ផ្តើមនៅពេលឆាប់ៗនេះ

0

ក្រុមហ៊ុន Google ប្រកាសជាផ្លូវការនូវគម្រោងស្តីពី ការបើកកុងតាក់ (flip the switch on) នៅលើ Privacy Sandbox ដែលពន្យាពេលដល់ទៅ២ដង ខណៈវាដំណើរការយឺតៗក្នុងបំណងបញ្ឈប់ការទទួល cookies ភាគីទី៣ នៅក្នុងកម្មវិធី Chrome។

ទីបំផុត ក្រុមហ៊ុនស្រាវជ្រាវនិងផ្សាយពាណិជ្ជកម្មថ្លែងថា វាមានបំណងលុប cookies ភាគីទី៣ ចំនួន ១ភាគរយនៃអ្នកប្រើប្រាស់ Chrome នៅទូទាំងប្រទេស ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៤។ អនុប្រធានផ្នែក Privacy Sandbox នៅក្រុមហ៊ុន Google ថ្លែងថា ការណ៍នេះនឹងជួយគាំទ្រដល់អ្នកអភិវឌ្ឍនៅក្នុងការពិសោធលើពិភពពិតដែលដំណើររួចរាល់ និងមានប្រសិទ្ធភាពលើផលិតផលរបស់ពួកគេ ដោយគ្មានការចូលរួមពី cookies ភាគីទី៣។ មុននឹងដាក់ផែនការចេញ ក្រុមហ៊ុន Google ថ្លែងថា វាណែនាំលទ្ធភាពសម្រាប់អ្នកអភិវឌ្ឍភាគីទី៣ ឱ្យប្រតិបត្តិការសម្រាប់កំណត់រចនាសម្ព័ន្ធសំណុំរង (configurable subset) របស់អ្នកប្រើ (ដល់ទៅ ១០ភាគរយ) នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣។

ក្រុមហ៊ុន Google ក៏បន្ថែមថា គម្រោងនេះត្រូវបង្កើត និងអភិវឌ្ឍជាមួយនឹងការត្រួតពិនិត្យបញ្ញត្តិ និងមានធាតុចូលពីអាជ្ញាធរប្រកួតប្រជែង និងទីផ្សារ (CMA) របស់អាមេរិក ដែលកំពុងប្រមើមើលពីការអនុវត្ត ដើម្បីធានាថាសំណើនេះមិនលំអៀងទៅខាងក្រុមហ៊ុន។ ចំពោះ Privacy Sandbox គឺជាគម្រោងចំនួន២ សម្រាប់ web និង Android ដែលមានបំណងកម្រិត (limit) លើការតាមដានសម្ងាត់ ដោយលុបតម្រូវការសម្រាប់ cookies ភាគីទី៣ និង ឧបករណ៍កំណត់អត្តសញ្ញាណឆ្លងកម្មវិធី (cross-app) និងនៅតែបម្រើ content និងការផ្សាយពាណិជ្ជកម្មដែលពាក់ព័ន្ធនៅក្នុងទម្រង់បម្រើឯកជនភាព។ កាលពីដើមខែកុម្ភៈ ក្រុមហ៊ុន Google ចាប់ផ្តើមសាកល្បង Privacy Sandbox នៅលើប្រព័ន្ធ Android ជា beta ទៅកាន់ទូរស័ព្ទ Android 13។ ជាសន្និដ្ឋាន Privacy Sandbox APIs ត្រូវរំពឹងថានឹងអាចប្រើសម្រាប់អ្នកប្រើគ្រប់គ្នាដោយមិនចាំបាច់ចូលរួមនៅក្នុង origin trial នៅក្នុង Chrome 115 ដែលនឹងត្រូវបញ្ចេញនៅចុងខែកក្កដា ឆ្នាំ២០២៣ នោះទេ។

ជារួមមក ការណ៍នេះគឺសំដៅដល់សញ្ញានៃចំណាប់អារម្មណ៍ (ដែលគេហៅថាប្រធានបទ (topics)) នៅលើឧបករណ៍ដែលមានមូលដ្ឋានលើសកម្មភាព browse របស់អ្នកប្រើប្រាស់នៅក្នុងរយៈពេល១សប្តាហ៍ (ដែលហៅថា ព្រឹត្តិការណ៍ (epoch)) និងចែករំលែកព័ត៌មាននោះជាមួយនឹងអ្នកផ្សាយពាណិជ្ជកម្មដើម្បីឱ្យចំគោលដៅ។ វាមានបំណងឱ្យអ្នកប្រើគ្រប់គ្រងលើចំណាប់អារម្មណ៍របស់ខ្លួន ជាមួយនឹងការជ្រើសយកព្រឹត្តិការណ៍ (epoch) ណា១ ពីប្រធានបទដែលពួកគេចាប់អារម្មណ៍នៅក្នុងរយៈពេលមួយ។ គោលបំណងរបស់ក្រុមហ៊ុន Google គឺដើម្បីបិទ (turn off)  cookies ភាគីទី៣ នៅក្នុង Chrome នៅពាក់កណ្តាលឆ្នាំ២០២៤ បើទោះជា ក្រុមហ៊ុនកត់សម្គាល់ថាពេលវេលានោះគួរតែគិតពីភាគីពាក់ព័ន្ធ (shareholder) អនុសាសន៍អ្នកប្រើប្រាស់ (feedback) និងការធ្វើតេស្តក៏ដោយក្តី៕

LEAVE A REPLY

Please enter your comment!
Please enter your name here