ភាពងាយរងគ្រោះនៃ Switch របស់ក្រុមហ៊ុន Cisco អនុញ្ញាតឱ្យមានការកេងប្រវ័ញ្ចពីចម្ងាយ

0

បើយោងតាមការព្រមានពីក្រុមហ៊ុន Cisco​ ឱ្យដឹងថា ចំណុចប្រទាក់អ្នកប្រើប្រាស់ (user interface) ដែលមានមូលដ្ឋានលើបណ្តាញ Switches របស់អាជីវកម្មខ្នាតតូចរបស់ក្រុមហ៊ុន Cisco មានភាពងាយរងគ្រោះជាច្រើន។ក្រុមហ៊ុន Cisco ចុះ​បញ្ជី​កំហុស​ប្រតិបត្តិ​កូដ​ពី​ចម្ងាយ​សំខាន់ ៤​ជាមួយ​នឹង​កូដ​កេងប្រវ័ញ្ច​សាធារណៈ។ កំហុសទាំងនោះមានកូដដូចជា CVE-2023-20159, CVE-2023-20160, CVE-2023-20161, និង CVE-2023-20189។

នៅលើឧបករណ៍ដែលត្រូវសម្របសម្រួល ការកេងប្រវ័ញ្ចដោយជោគជ័យអាចឱ្យអ្នកវាយប្រហារដែលមិនមានការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវអាចដំណើរការកូដទាំងនោះតាមអំពើចិត្តជាមួយនឹងសិទ្ធិជា root។ ជាពិសេស ចំណុចប្រទាក់អ្នកប្រើដែលមានមូលដ្ឋានលើបណ្តាញ អាចត្រូវប្រើប្រាស់ដោយអ្នកវាយប្រហារ ដើម្បីផ្ញើសំណើដែលបង្កើតជាពិសេសនិងទាញយកអត្ថប្រយោជន៍ពីភាពងាយរងគ្រោះទាំងនេះ។

បណ្តាញ Switches របស់អាជីវកម្មខ្នាតតូចរបស់ក្រុមហ៊ុន Cisco ដែលរងផលប៉ះពាល់មានដូចជា៖

-250 Series Smart Switches

-350 Series Managed Switches

-350X Series Stackable Managed Switches

-550X Series Stackable Managed Switches

-Business 250 Series Smart Switches

-Business 350 Series Managed Switches

-Small Business 200 Series Smart Switches

-Small Business 300 Series Managed Switches

-Small Business 500 Series Stackable Managed Switches

ផលិតផលរបស់ក្រុមហ៊ុន Cisco ដែលមិនរងផលប៉ះពាល់ដោយភាពងាយរងគ្រោះទាំងនេះមាន 220 Series Smart Switches និង Business 220 Series Smart Switches។Software​ ជួសជុលដែលចេញផ្សាយរួចមាន 250 Series Smart Switches, 350 Series Managed Switches, 350X Series Stackable Managed Switches, and 550X Series Stackable Managed Switches។​ក្រុមហ៊ុន Cisco ណែនាំអតិថិជនរបស់ខ្លួនឱ្យធ្វើបច្ចុប្បន្នភាពទៅការចេញផ្សាយកម្មវិធីបំណះដែលពាក់ព័ន្ធដូចដែលកត់សម្គាល់៕

ប្រភពព័ត៌មាន gbhackers ចុះផ្សាយឡើងវិញថ្ងៃទី២២​ ខែឧសភា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here