ប្រទេសចិនហាមឃាត់ Chip ចេញពីក្រុមហ៊ុន Micron អាមេរិក ដោយសារបញ្ហាសន្តិសុខសាយប័រជាតិ

0

ប្រទេសចិនហាម ក្រុមហ៊ុនចិនដែលកំពុងធ្វើការលើគម្រោងរចនាសម្ព័ន្ធសំខាន់ (key infrastructure) មិនឱ្យទិញឆីប (chip) ពីក្រុមហ៊ុនផលិតឆីបអាមេរិក Micron ដោយលើកឡើងពីបញ្ហាសន្តិសុខជាតិ។រឿងនេះកើតមានរយៈពេល ២ខែ បន្ទាប់ពីអាជ្ញាធរសន្តិសុខសាយប័ររបស់ប្រទេសចាប់ផ្តើមស៊ើបអង្កេតកាលពីចុងខែមីនា ឆ្នាំ២០២៣ ពីបញ្ហាសន្តិសុខបណ្តាញសំខាន់ៗ។ រដ្ឋបាលសាយប័រនៃប្រទេសចិន (CAC) ថ្លែងថា បំណងនៃការមើលសារឡើងវិញនូវសន្តិសុខណែតវករបស់ផលិតផលក្រុមហ៊ុន Micron គឺដើម្បីការពារបញ្ហាសន្តិសុខណែតវើកផលិតផលពីគ្រោះថ្នាក់នៃការគំរាមកំហែងផ្នែករចនាសម្ព័ន្ធព័ត៌មានសំខាន់ៗជាតិ ដែលចាំបាច់ត្រូវតែធ្វើការវាស់វែងដើម្បីថែរក្សាសន្តិសុខជាតិ។

ជាងនេះទៀត CAC បន្ថែមថា ការស៊ើបអង្កេតរកឃើញបញ្ហាសន្តិសុខសាយប័រធ្ងន់ធ្ងរនៅក្នុងផលិតផលក្រុមហ៊ុន Micron ដែលបង្កគ្រោះថ្នាក់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់រចនាសម្ព័ន្ធព័ត៌មានដ៏សំខាន់របស់ប្រទេស។ ជាលទ្ធផល ប្រតិបត្តិករពាក់ព័ន្ធនៅក្នុងគម្រោងរចនាសម្ព័ន្ធព័ត៌មានដ៏សំខាន់នេះគួរតែឈប់ទិញផលិតផលពីក្រុមហ៊ុន Micron។ អាជ្ញាធរមិនបញ្ជាក់ពីសន្តិសុខសាយប័រជាក់លាក់ណាមួយដែលត្រូវបើកចំហ (posed) ដោយក្រុមហ៊ុន Micron ទេ ប៉ុន្តែលើកឡើងពីការប្រឆាំងនឹងច្បាប់និងបទបញ្ញត្តិនៅក្នុងតំបន់។

នៅក្នុងសារ ក្រុមហ៊ុន Micron ថ្លែងថា យើងកំពុងតែវាយតម្លៃការសន្និដ្ឋាននិងសិក្សាជំហានបន្ទាប់របស់យើង។ បទបញ្ញត្តិគ្មានមូលដ្ឋានពិតទេ បើយោងតាមការលើកឡើងពីនាយកដ្ឋានពាណិជ្ជកម្មអាមេរិក។ ការអភិវឌ្ឍផ្តល់ជូនចំពេលមានភាពតានតឹងភូមិសាស្រ្តនយោបាយកើនឡើងរវាងចិន និងអាមេរិក និងឆ្លុះបញ្ចាំងពីការផ្លាស់ទីស្រដៀងគ្នាដែលធ្វើឡើងដោយរដ្ឋាភិបាលអាមេរិកប្រឆាំងនឹងអ្នកផលិតរបស់ចិនពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here