ក្រុមហ៊ុន Signal និយាយថា វាមិនមានភស្តុតាងដែលបញ្ជាក់ថា 0-Day Bug គឺជាការពិតនោះទេ

0

បណ្តាញផ្ញើសារ Signal messenger កំពុងតែស៊ើបអង្កេតទៅលើពាក្យចចាមអារ៉ាមជាច្រើននៅលើអនឡាញពាក់ព័ន្ធទៅនឹងចំណុចរងគ្រោះ 0-Day នៅលើមុខងារ  ‘Generate Link Previews’ ។ យ៉ាងណាមិញ វានៅមិនទាន់មានភស្តុតាងថាចំណុចរងគ្រោះនេះគឺជាការពិតនោះទេ។ ចន្លោះប្រហោង 0-Day នេះអនុញ្ញាតអោយក្រុមហេគឃ័រអាចគ្រប់គ្រងពេញលេញទៅលើឧបករណ៍រងគ្រោះបាន។

ក្រុមហ៊ុន Signal ទើបតែអះអាងនៅលើ Twitter ថា ពួកគេបានធ្វើការស៊ើបអង្កេតទៅលើពាក្យចចាមអារ៉ាមជាច្រើន ហើយយើងមិនទាន់រកឃើញនូវចន្លោះប្រហោងនេះថាជាការពិតនោះទេ។ ព័ត៌មានជាច្រើនចេញពីចន្លោះប្រហោង 0-Day នេះក៏មានការចែកចាយនៅលើអនឡាញ ហើយអ្នកប្រើប្រាស់អាចបិទទៅលើមុខងារ  ‘Generate Link Previews’ នៅក្នុង Settings នៃកម្មវិធី Signal បាន។

ខណៈពេលដែលក្រុមហ៊ុន Signal អះអាងថា​ពួកគេមិនមានភស្តុតាងនៃចន្លោះប្រហោង 0-Day នេះ ពួកគេនៅតែបន្តក្នុងការធ្វើការជាមួយនឹងក្រុមការងារសុវត្ថិភាព។ នៅក្នុងការស៊ើបអង្កេតដែលបន្តនេះ ការកាត់បន្ថយទៅលើភាពងាយរងគ្រោះនេះគឺតាមរយៈការបិទទៅលើមុខងារ Link Previews ៕

LEAVE A REPLY

Please enter your comment!
Please enter your name here