អតីតវិស្វករក្រុមហ៊ុន Google ត្រូវបានចាប់ខ្លួនពីបទលួចការសម្ងាត់បច្ចេកវិទ្យា AI ទៅឱ្យចិន

0

ក្រសួងយុត្តិធម៌អាមេរិក (DoJ) បានប្រកាសចោទប្រកាន់លើជនសង្ស័យអាយុ ៣៨ឆ្នាំជាជនជាតិចិន រស់នៅ California ពីបទលួចព័ត៌មានដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Google ដោយសម្ងាត់ និងបានលួចធ្វើការដោយសម្ងាត់ឱ្យក្រុមហ៊ុនបច្ចេកវិទ្យាចំនួនពីរ មានមូលដ្ឋាននៅប្រទេសចិន។

យោងតាមក្រសួងយុត្តិធម៌អាមេរិក (DoJ) បានឱ្យដឹងថា ជនសង្ស័យ Linwei Ding (aka Leon Ding) ជាអតីតវិស្វករក្រុមហ៊ុន Google ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ដោយបានបញ្ជូនព័ត៌មានសម្ងាត់ទាក់ទងនឹងអាជីវកម្មក្រុមហ៊ុន Google ពីបណ្តាញណេតវើក Google ទៅគណនីឯកជន ខណៈពេលដែលមានទំនាក់ទំនងសម្ងាត់ជាមួយក្រុមហ៊ុនដែលមានមូលដ្ឋាននៅ PRC នៅក្នុងឧស្សាហកម្ម AI។ ជនសង្ស័យត្រូវបានមើលឃើញថា បានលួចឯកសារសម្ងាត់ពីក្រុមហ៊ុន Google ជាង ៥០០ ដែលមានផ្ទុកអាថ៌កំបាំងពាណិជ្ជកម្ម AI និងចង់ផ្ញើទិន្នន័យទាំងនេះទៅឱ្យក្រុមហ៊ុនចិនពីរផ្សេងទៀត ដែលជាដៃគូប្រជែងក្នុងវិស័យ AI។ ខណៈពេលដែល Linwei Ding បម្រើការងារជាវិស្វករនៅក្រុមហ៊ុន Google គាត់បានធ្វើការដោយសម្ងាត់ដើម្បីពង្រឹងខ្លួន និងក្រុមហ៊ុនទាំងពីរដែលមានមូលដ្ឋាននៅប្រទេសចិន។

ដោយការលួចការសម្ងាត់អាជីវកម្មរបស់ក្រុមហ៊ុន Google ទាក់ទងនឹង AI លោក Ding ក៏បានធ្វើឱ្យខ្លួនគាត់ និងក្រុមហ៊ុនពាក់ព័ន្ធនៅក្នុង PRC នូវអត្ថប្រយោជន៍ជាច្រើន។ លោក Ding ដែលចូលបម្រើការងារជាវិស្វករនៅក្នុងក្រុមហ៊ុន Google តាំងពីឆ្នាំ២០១៩ ត្រូវបានចោទប្រកាន់ពីបទលួចព័ត៌មានចេញទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធមជ្ឈមណ្ឌលទិន្នន័យទំនើបរបស់ក្រុមហ៊ុន ដែលប្រើសម្រាប់ដំណើរកា AI Models កម្មវិធី Cluster Management System (CMS) សម្រាប់គ្រប់គ្រងមជ្ឈមណ្ឌលទិន្នន័យ និង AI Models និងកម្មវិធីផ្សេងទៀតដែលពួកគេបានគាំទ្រ (Applications They Supported)។ ឧប្បត្តិហេតុនៃការលួចទិន្នន័យចាប់ផ្តើមពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ រហូតមកទល់នឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងគណនី Google Cloud ឯកជន ដែលបង្ហាញថា Ding បានពាក់ព័ន្ធដោយសម្ងាត់ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាចំនួនពីរ ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន។ នេះរួមបញ្ចូលទាំងក្រុមហ៊ុនទីមួយដែលគាត់ជាជនសង្ស័យត្រូវបានតែងតាំងជាប្រធានផ្នែកបច្ចេកវិទ្យា (Chief Technology Officer) កាលពីខែមិថុនា ឆ្នាំ២០២២ និងក្រុមហ៊ុនមួយទៀតរកឃើញថា Ding មានតួនាទីជានាយកប្រតិបត្តិកាលពីចុងខែឧសភា ឆ្នាំ២០២៣។ ក្រុមហ៊ុនរបស់ Ding ធ្វើការលើ Software Platform Designed ដើម្បីពន្លឿនបន្ទុកការងាររបស់ម៉ាស៊ីន រួមទាំងការបណ្តុះបណ្តាល AI Models ធំៗផងដែរ។

ឯកសារពាក់ព័ន្ធនឹងក្រុមហ៊ុនរបស់ Ding បានលើកឡើងថា យើងមានបទពិសោធន៍លើ Ten-Thousand-Card Computational Power Platform។ យើងគ្រាន់តែចម្លង និង Upgrade វា និងបន្ទាប់មកអភិវឌ្ឍ Computational Power Platform បន្ថែមឱ្យវាត្រូវគ្នាជាមួយនឹងលក្ខខណ្ឌរបស់ប្រទេសចិន។ ប៉ុន្តែ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ Ding បានលាក់លួចការសម្ងាត់អាជីវកម្មដោយចម្លងទិន្នន័យពីប្រភពឯកសារ Google ចេញពី Apple Notes Application នៅលើ MacBook របស់ក្រុមហ៊ុនគាត់ និងបំលែងឯកសារទៅជា PDF files មុននឹង Upload ឯកសារចូលទៅក្នុង Google Account។ ជាងនេះទៀត Ding ជាប់ចោទពីបទអនុញ្ញាតឱ្យបុគ្គលិក Google ផ្សេងទៀតប្រើ Google Issued Access Badge របស់គាត់កាលពីខែធ្នូ ឆ្នាំ២០២៣ ដើម្បីស្គេនចូលក្នុងអគាររបស់ក្រុមហ៊ុន Google ដែលជាការផ្តល់នូវសិទ្ធិនៅពេលគាត់កំពុងធ្វើការពី Google office អាមេរិក ការពិតទៅគាត់នៅប្រទេសចិនសោះ។ គាត់បានសុំលាឈប់ពីការងារនៅក្រុមហ៊ុន Google កាលពីចុងខែធ្នូ ឆ្នាំ២០២៣។ Ding ត្រូវបានចោទប្រកាន់ពីបទលួចការសម្ងាត់អាជីវកម្មចំនួនបួនករណី (Counts)។ ប្រសិនបើសារភាព គាត់ប្រឈមនឹងទោសជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំ និងពិន័យជាប្រាក់ ២៥០,០០០ដុល្លារសម្រាប់មួយករណី (Counts)៕

https://thehackernews.com/2024/03/ex-google-engineer-arrested-for.html

ប្រភពព័ត៌មាន៖ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here