ហេគឃ័របានលួចចូលគណនី Roku និងប្រើទិន្នន័យទាំងនោះសម្រាប់ជាវសេវាទូរទស្សន៍

0

ហេគឃ័រប្រហែលជាគ្រប់គ្រងលើគណនីរាប់ពាន់របស់អតិថិជនក្រុមហ៊ុនទូរទស្សន៍ Roku បើយោងតាមការរៀបរាប់របស់ការិយាល័យអគ្គមេធាវី។នៅក្នុងឧប្បត្តិហេតុនៃការលេចធ្លាយទិន្នន័យ គួរកត់សម្គាល់ដែរថាការិយាល័យអគ្គមេធាវីរដ្ឋ Maine បានរាយការណ៍ថា ក្រុមហ៊ុនបង្ហោះវីដេអូ (Video Streaming Company) បានរកឃើញគណនីជាច្រើនរងប៉ះពាល់ដោយសារការលួចចូលជាង ១៥,៣០០គណនី។ ក្រុមហ៊ុនក៏បានប្រាប់ទៅកាន់អតិថិជនរបស់ខ្លួនអំពីឧប្បត្តិហេតុនេះកាលពីថ្ងៃសុក្រ តាមរយៈសំបុត្រ (Letter)។

ជនខិលខូច ឬហេគឃ័របានផ្លាស់ប្តូរព័ត៌មានលម្អិតទាក់ទងនឹងការ Login របស់គណនី Compromised បន្ទាប់ពីមាន Username និងលេខសម្ងាត់ដែលហេគឃ័រទទួលពីប្រភពទីបី (Third-Party Sources) ដែលក្រុមហ៊ុនទូរទស្សន៍ Roku ជឿថា ព័ត៌មានលម្អិតទាំងនោះត្រូវបានប្រើជាព័ត៌មានសម្រាប់ការចូល (Login) សម្រាប់ប្រភពទីបី ក៏ដូចជាគណនីរបស់ Roku ឯកជនទូទៅដែរ ដើម្បីអាចដំណើរការបាន បើយោងតាមការរៀបរាប់នៅក្នុងសំបុត្រ។ ព័ត៌មានត្រូវបានរាយការណ៍ថា បានដាក់លក់ និងហេគឃ័រប្រើព័ត៌មានក្រេឌីតកាត (Stored Credit Card) ដែលបានរក្សាទុកដើម្បី Sign up សម្រាប់សេវាទូរទស្សន៍នៅលើឧបករណ៍ដែលបានភ្ជាប់ (Attached To Device)។

សំបុត្រត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅលើគេហទំព័រការិយាល័យមេធាវីទាំងពីរ Maine និង California Attorney General។ ប៉ុស្តិ៍ទូរទស្សន៍ Roku បានថ្លែងថា ព័ត៌មានឯកជនសម្ងាត់ដូចជា លេខសន្តិសុខសង្គម (Social Security Numbers) លេខគណនីបង់ប្រាក់ (Full Payment Account Numbers) និងថ្ងៃខែឆ្នាំកំណើតរបស់ម្ចាស់គណនីដែលត្រូវបានលួចចូលនោះមិនត្រូវបានប្រើប្រាស់នោះទេ (Breached Account Holders)។ ទោះបីជាយ៉ាងណា ហេគឃ័រព្យាយាមប្រើគណនី Roku ដើម្បី Sign up សម្រាប់បង់ប្រាក់ថ្លៃ Streaming Subscription ក្នុងចំនួនមួយដែលបានកំណត់ បើយោងតាមសំណេរនៅក្នុងសំបុត្រ។ ក្រុមហ៊ុនបានដឹងពីឧប្បត្តិហេតុកាលពីដើមខែមករា និងពាក់កណ្តាលខែកុម្ភៈ បើយោងតាមទិន្នន័យលេចធ្លាយបញ្ជូនទៅរដ្ឋ Maine។ ការបំពានកើតមាននៅចន្លោះចុងខែធ្នូ ដល់ពាក់កណ្តាលខែកុម្ភៈ។

ក្រុមហ៊ុន Roku បានព្យាយាមដោះស្រាយបញ្ហាជូនអតិថិជនរបស់ខ្លួន និងបានឆ្លើយថា ក្រុមហ៊ុនបានបោះជំហានដើម្បីសុវត្ថិភាពគណនីទាំងនេះ និងបានដឹងពីផលប៉ះពាល់លើអតិថិជនរបស់ខ្លួន ព្រមទាំងប្តេជ្ញារក្សាឯកជនភាព និងសុវត្ថិភាពរបស់អតិថិជនខ្លួន ហើយកំពុងតែយកចិត្តទុកដាក់លើបញ្ហានេះ។ ក្រុមហ៊ុនបានប្រាប់អតិថិជនតាមសំបុត្រថា ខ្លួនធានាសុវត្ថិភាពគណនីមិនឱ្យអ្នកដែលគ្មានការអនុញ្ញាតចូលប្រើបានទេ ដោយតម្រូវឱ្យម្ចាស់គណនីកំណត់លេខសម្ងាត់ឡើងវិញ និងបានចាត់វិធានការលុបចោលការជាវដែលគ្មានការអនុញ្ញាត និងសងប្រាក់ត្រលប់ទៅវិញ។ ក្រុមការងារសុវត្ថិភាពរបស់ក្រុមហ៊ុនកំពុងតែបន្តត្រួតពិនិត្យលើសកម្មភាពដែលគួរឱ្យសង្ស័យ ដើម្បីធានាថាព័ត៌មាន និងទិន្នន័យទាំងអស់របស់អតិថិជនត្រូវបានរក្សាទុកដោយសុវត្ថិភាព។ ចំនួនគណនីសរុបរបស់ក្រុមហ៊ុន Roku ទាំងអស់មានចំនួន ៨០លាននៅក្នុងត្រីមាសទី៤។ គណនីទាំងនោះចូលមើល (Streaming) ចំនួន ២៩,១ពាន់ម៉ោងនៅក្នុងរយៈពេល ៣ខែ និងចូលមើលសរុបចំនួន ១០៦ពាន់ម៉ោងពីគណនី Roku នៅក្នុងរយៈពេលពេញមួយឆ្នាំ បើយោងតាមការបញ្ជាក់ពីក្រុមហ៊ុន៕

https://www.foxbusiness.com/technology/roku-hackers-breach-15000-accounts-used-data-subscribe-streaming-services

ប្រភពព័ត៌មាន៖ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here