មុខងារសុវត្ថិភាព AI Copilot ថ្មីរបស់ក្រុមហ៊ុន Microsoft នឹងដាក់ដំណើរការនៅខែក្រោយ

0

ក្រុមហ៊ុន Microsoft នឹងដាក់ចេញនូវមុខងារសុវត្ថិភាព Copilot នៅខែក្រោយនេះ ដែលជាការនាំយក Generative AI Chatbot ទៅកាន់កន្លែងត្រួតពិនិត្យសុវត្ថិភាពសាយប័រ (Cybersecurity Space)។ ឧបករណ៍សុវត្ថិភាព Copilot ត្រូវបានបង្កើតឡើងសម្រាប់ជំនាញសន្តិសុខសាយប័រ (Cybersecurity Professionals) ដើម្បីជួយការពារការគំរាមកំហែង ប៉ុន្តែវាមិនត្រូវបានគិតថ្លៃប្រចាំខែដូច Copilot សម្រាប់ Microsoft 365 នោះទេ។ ទោះជាយ៉ាងណា ក្រុមហ៊ុននឹងគិតប្រាក់ចំពោះអាជីវកម្មក្នុងតម្លៃ ៤ដុល្លារក្នុង១ម៉ោង នៅពេលដែលឧបករណ៍សុវត្ថិភាព Copilot ត្រូវបានដាក់ចេញនៅខែមេសា ខាងមុខនេះ។

ឧបករណ៍នេះត្រូវបានបំពាក់ដោយបច្ចេកវិទ្យា OpenAI’s GPT-4 និង Model សុវត្ថិភាពជាក់លាក់ផ្ទាល់របស់ក្រុមហ៊ុន Microsoft, ឧបករណ៍ Copilot គឺជា Chatbot ដ៏សំខាន់ដែលផ្តល់នូវព័ត៌មានឧប្បត្តិហេតុទាក់ទងនឹងសុវត្ថិភាព និងសង្ខេបការគំរាមកំហែងចុងក្រោយដល់អ្នកជំនាញផ្នែកសន្តិសុខសាយប័រ។ ក្រុមហ៊ុនបានធ្វើតេស្តសាកល្បង Chatbot នេះអស់រយៈពេលជិត១ឆ្នាំ និងបានដាក់បញ្ចូលព័ត៌មានចុងក្រោយផ្នែកការគំរាមកំហែងសន្តិសុខ និងសញ្ញាគ្រោះថ្នាក់ផ្សេងៗប្រចាំថ្ងៃចំនួន ៧៨ទ្រីលានរបស់ក្រុមហ៊ុន Microsoft ដែលក្រុមហ៊ុនបានប្រមូលតាមរយៈការប្រមូលផ្តុំព័ត៌មានសម្ងាត់ស្តីពីការគំរាមកំហែង។

ឧបករណ៍សុវត្ថិភាព Copilot រួមមានផ្នែក Pinboard សម្រាប់កិច្ចសហការរវាងបុគ្គលិកសន្តិសុខសាយប័រ និងសមត្ថភាពសង្ខេបព្រឹត្តិការណ៍ក្នុងបំណងរាយការណ៍។ ដូចគ្នានឹង AI Chatbots ដទៃទៀតដែរ អ្នកអាចប្រើភាសាសម្រាប់បញ្ចូល (Natural Language Inputs) វិភាគឯកសារ (Feed in Files for Analysis) ឬប្រើមុខងារសុវត្ថិភាព Copilot ដើម្បីវិភាគកូដ។ ចំណែកឯការទទួលទាំងអស់ (Prompts) ត្រូវបានរក្សាទុកនៅក្នុង History Log សម្រាប់ត្រួតពិនិត្យ (Audit) នៅពេលក្រោយ។

សម្រាប់តម្លៃវិញ (pay-as-you-go) ត្រូវបានបង្កើតឡើងសម្រាប់អាជីវកម្មទៅតាមទំហំដែលពួកគេត្រូវការប្រើ AI-Powered Cybersecurity Efforts។ ក្រុមហ៊ុនមានតម្លៃធម្មតាមួយសម្រាប់ឧបករណ៍សុវត្ថិភាព Copilot តែមួយមុខ (Standalone Copilot Experience) និងមុខងារសុវត្ថិភាព Copilot ដែលត្រូវបានបង្កប់នៅក្នុងផលិតផល Microsoft Security ទ្រង់ទ្រាយធំ បើយោងតាមសំដីក្រុមហ៊ុន Microsoft។ មធ្យោបាយនៃការប្រើប្រាស់ ងាយស្រួលនឹងចាប់ផ្តើមបានលឿន និងមានទំហំតូច ដើម្បីជាពិសោធន៍ និងរៀនដោយមិនគិតថ្លៃ។ ការជំរុញរបស់ក្រុមហ៊ុន Microsoft ពាក់ព័ន្ធនឹង AI នៅក្នុងបញ្ហាសន្តិសុខសាយប័រនេះកើតមាននៅពេលដែលក្រុមហ៊ុនស្ថិតក្រោយការវាយប្រហារពីសំណាក់ហេគឃ័ររុស្ស៊ី។ ក្រុម Nobelium ជាក្រុមតែមួយនៅពីក្រោយការវាយប្រហារក្រុមហ៊ុន SolarWinds បានត្រៀមខ្លួនជាស្រេចដើម្បីស៊ើបការណ៍នៅក្នុងអ៊ីម៉ែលនាយកប្រតិបត្តិក្រុមហ៊ុន Microsoft អស់ពេលជាច្រើនខែ។ ការវាយប្រហារក៏ចាប់ផ្តើមនាំឱ្យមានការលួច Source Code របស់ក្រុមហ៊ុន តាមរយៈការលួចចូលដំណើរការ Source Code Repositories និងប្រព័ន្ធខាងក្នុងរបស់ក្រុមហ៊ុនពីសំណាក់ហេគឃ័រ។ ក្រុមហ៊ុនកំពុងតែស្ថិតនៅក្នុងដំណាក់កាលដោះស្រាយបញ្ហាសុវត្ថិភាពក្រោយពីមានបញ្ហាលើ Azure Cloud ដ៏ធ្ងន់ធ្ងរកាលពីប៉ុន្មានឆ្នាំថ្មីៗនេះ។ អ៊ីម៉ែល Servers របស់ក្រុមហ៊ុនចំនួន ៣០ពាន់ ត្រូវបានហេគកាលពីឆ្នាំ២០២១ ដោយសារតែបញ្ហា Microsoft Exchange Server ថែមទៀត រីឯហេគឃ័រចិនបានលួចអ៊ីម៉ែលរដ្ឋាភិបាលអាមេរិកតាមរយៈការកេងចំណេញលើ Microsoft Cloud កាលពីឆ្នាំមុនថែមទៀត៕

https://www.theverge.com/2024/3/13/24099670/microsoft-copilot-for-security-pricing-launch-date-features

ប្រភពព័ត៌មាន៖ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here