ក្រុមហ៊ុន Microsoft បញ្ចេញបច្ចុប្បន្នភាពដើម្បីដោះស្រាយបញ្ហាសុវត្ថិភាព Exchange Hotfixes

0

ក្រុមហ៊ុន Microsoft បានបញ្ចេញបច្ចុប្បន្នភាពបន្ទាន់ Hotfixes ដើម្បីដោះស្រាយបញ្ហា ដែលគេស្គាល់ថាប៉ះពាល់ដល់ Exchange Servers បន្ទាប់ពីដំឡើងបច្ចុប្បន្នភាពខែមីនា ឆ្នាំ២០២៤ (March 2024 Security Updates)។

បើទោះជា April 2024 HU ផ្តល់នូវជម្រើស (Optional) វាក៏បានបន្ថែមនូវការគាំទ្រ (Support) ដល់ ECC Certificates និងការផ្ទៀងផ្ទាត់ (Hybrid Modern Authentication (HMA)) សម្រាប់ OWA/ECP។ ប្រសិនបើអ្នកបានដំឡើង March 2024 SU ហើយមិនបានដោះស្រាយបញ្ហានៅក្នុង Optional Update និងមិនត្រូវការមុខងារថ្មីទេនោះ អ្នកអាចរង់ចាំដល់ Exchage Server SU ជំនាន់ក្រោយ ដែលនឹងមានរួមបញ្ចូលដំណោះស្រាយបន្ទាន់ (Hotfixes)។

ក្រុម Exchange Team បានពន្យល់ថា ចំពោះបច្ចុប្បន្នភាព April 2024 HU មានរួមបញ្ចូលបច្ចុប្បន្នភាពសុវត្ថិភាពដូចគ្នានឹង March 2024 SU ដែរ ខណៈពេលដែលដោះស្រាយបញ្ហាជាមួយនឹង March 2024 SU។ ប្រសិនបើអ្នកមិនបានដំឡើង March 2024 SU អ្នកក៏អាចដំឡើង April 2024 HU ដោយផ្ទាល់ និងមិនចាំបាច់ដំឡើង March 2024 SU ទេ។ ជាមួយនឹងដំណោះស្រាយបន្ទាន់នៅខែនេះ ក្រុមហ៊ុន Redmond បានដោះស្រាយបញ្ហាដែលបណ្តាលឱ្យមាន Download Domains លែងដំណើរការនៅក្នុង Microsoft Outlook។ បញ្ហានេះបណ្តាលឱ្យរូបភាពនៅក្នុងអ៊ីម៉ែល (Inline Images) មិនបង្ហាញនៅក្នុង Outlook on the Web (OWA) និងឯកសារភ្ជាប់មិនអាចដោនឡូតដោយប្រើ OWA Client។ ក្រុមហ៊ុនក៏បានដោះស្រាយបញ្ហាដែលជំរុញឱ្យមានបញ្ហា “យើងមិនអាចបើកឯកសារ (we can’t open this document)” និងបិទ Microsoft Word Document Previews នៅក្នុង Outlook on the Web (OWA)។

បញ្ជីនៃបញ្ហានៅក្នុង March 2024 Security Updates និងដោះស្រាយនៅក្នុង April’s Exchange hotfixs រួមមាន៖

– Search error in Outlook cached mode

– OwaDeepTestProbe and EacBackEndLogonProbe fail

– សិទ្ធិកែនៅក្នុង ECP មិនអាចត្រូវបានកែ (Edit permissions option in the ECP can’t be edited)

– Outlook មិនបង្ហាញ Unread Envelope Icon

– My Templates add-in មិនដំណើរការ (working)

– Published Calendars ប្រហែលជាដំណើរការជាមួយបញ្ហា “This calendar isn’t available”

ក្រុមហ៊ុន Microsoft កំពុងតែធ្វើការលើបញ្ហានេះផ្នែក Calendar Printing នៅក្នុង OWA ដែលមិនដំណើរការ លុះត្រាតែប្រើ CTRL+P Keyboard Shortcut ទើបដំណើរការ។ អ្នកអាចរកបានចំពោះ April 2024 hotfixes សម្រាប់ Exchange Server 2019 CU13, CU14 និង Exchange Server 2016 CU23។

កាលពីខែមករា ក្រុមហ៊ុន Redmond បានប្រកាសបញ្ចប់ Support សម្រាប់ Exchange Server 2019 ដោយបាននិយាយថា វានឹងបញ្ចេញ Patches ដើម្បីដោះស្រាយបញ្ហាសុវត្ថិភាព ប៉ុន្តែនឹងមិនទទួលដោះស្រាយបញ្ហាផ្សេងទេ រួមទាំង Design Change Requests (DCR)។ Exchange Server 2016 បានឈានដល់ទីបញ្ចប់កាលពីខែតុលា ឆ្នាំ២០២០ ប៉ុន្តែត្រូវបានអូសបន្លាយការគាំទ្រ (Support) រហូតដល់ខែតុលា ឆ្នាំ២០២៥ ចំពោះតែ Exchange Server 2019 ប៉ុណ្ណោះ៕

https://www.bleepingcomputer.com/news/microsoft/microsoft-releases-exchange-hotfixes-for-security-update-issues/

ប្រភពព័ត៌មាន៖ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here