ប៉ូលីសចុះបង្ក្រាបមជ្ឈមណ្ឌលទូរស័ព្ទចំនួន ១២កន្លែង និងចាប់បានជនសង្ស័យចំនួន ២១រូប

0

ទីភ្នាក់ងារអនុវត្តច្បាប់បានចុះបង្រ្កាបមជ្ឈមណ្ឌលទូរស័ព្ទឆបោកចំនួន ១២កន្លែងនៅក្នុងប្រទេស Albania, Bosnia, Herzegovina, Kosovo និងសាធារណៈរដ្ឋ Lebanon ដែលស្ថិតនៅពីក្រោយករណីឆបោកតាមប្រព័ន្ធទូរស័ព្ទជារៀងរាល់ថ្ងៃ។

មន្រ្តីអនុវត្តច្បាប់អាឡឺម៉ង់ចំនួន ១២រូប និងជំនួយសមភាគីរាប់រយនាក់មកពីប្រទេសផ្សេងៗ (ដូចជា Albania, Bosnia, Herzegovina, Kosovo និងឡេបានន់) បានចុះបង្ក្រាបជាលក្ខណៈទ្រង់ទ្រាយធំកាលពីពាក់កណ្តាលខែមេសា និងបានកំណត់អត្តសញ្ញាណជនសង្ស័យបានចំនួន ៣៩រូប និងបានចាប់ឃាត់ខ្លួនជនសង្ស័យចំនួន ២១រូប។ ពួកគេក៏បានរឹបអូសយកវត្ថុតាងមួយចំនួនរួមមាន Data Carriers ឯកសារ ប្រាក់ និងទ្រព្យសម្បត្តិផ្សេងៗ ដែលមានតម្លៃប្រមាណជា ១លានអឺរ៉ូ។

ប្រតិបត្តិការអនុវត្តច្បាប់ក៏បានប្រមូលយកភស្តុតាងអេឡិចត្រូនិកសំខាន់ៗដែលគួរឱ្យសង្ស័យ ដើម្បីកំណត់ទីតាំងទូរស័ព្ទឆបោកផ្សេងទៀត និងជនឆបោកដែលមានឥទ្ធិពល។ Europol បានថ្លែងថា ជនសង្ស័យចំនួន ២១រូបត្រូវបានចាប់ខ្លួននៅថ្ងៃធ្វើសកម្មភាពចុះបង្ក្រាបបណ្តាញណិតវើក ដែលគាំទ្រដោយ Europol នេះ ហើយបានរុះរើបណ្តាញឧក្រិដ្ឋកម្ម ដែលនឹងទទួលខុសត្រូវចំពោះការបោកប្រាស់ជនរងគ្រោះរាប់ពាន់នាក់តាមរយៈការប្រើប្រាស់ Modus Operandi ផ្សេងៗ។​ ជនល្មើសទូរស័ព្ទចេញពី Callers’ Playbooks បន្លំជាទីភ្នាក់ងារប៉ូលីសទូរស័ព្ទទៅដើម្បីលួងលោមឱ្យធ្វើការវិនិយោគ ឬលួងលោមបែបមនោសញ្ចេតនា។ ប្រតិបត្តិការឆបោកឈ្មោះ Operation PANDORA បានចូលរួមជាមួយសកម្មភាពអនុវត្តច្បាប់ចាប់ផ្តើមកាលពីខែធ្នូ ឆ្នាំ២០២៣ នៅពេលដែលមានអ្នកប្រាប់ធនាគារនៅទីក្រុង Freiburg នៃប្រទេសអាឡឺម៉ង់ ថាបានសង្ស័យចំពោះករណីព្យាយាមដកលុយសុទ្ធជាង ១០០ពាន់អឺរ៉ូ។

ក្រោយមកបានរកឃើញថា ជនសង្ស័យមានពាក់ព័ន្ធនៅក្នុង ការបន្លំជាមន្រ្តីប៉ូលីស និងត្រូវបានរាយការណ៍ទៅកាន់ប៉ូលីសពិតប្រាកដ ហើយបានបញ្ឈប់ជនរងគ្រោះពីការដកប្រាក់ទៅឱ្យជនឆបោក។ ប៉ូលីសនៅទីក្រុង Freiburg បានចាប់ខ្លួនជនឆបោក ដែលលេខទូរស័ព្ទរបស់ពួកគេត្រូវបានរកឃើញថានៅពីក្រោយករណីឆបោកតាមទូរស័ព្ទជាង ២៨ពាន់ករណីនៅក្នុងរយៈពេល ៤៨ម៉ោង។

ប៉ូលីសក៏បានប្រើមជ្ឈមណ្ឌលទូរស័ព្ទដើម្បីតាមដានជនឆបោក៖ ចាប់ពីខែធ្នូ ឆ្នាំ២០២៣ មានអ្នកស៊ើបអង្កេតជនជាតិអាឡឺម៉ង់មិនតិចជាង ១០០នាក់បានស្ទាក់ចាប់ និងតាមដានការសន្ទនានៅក្នុងពេលសន្ទនា (Real-Time) ពីមជ្ឈមណ្ឌលទូរស័ព្ទឆបោកជាច្រើនកន្លែង (Crime Ring’s Call Centers)។ ជាមួយនឹងជំនួយរបស់ទីក្រុង Freiburg និងការិយាល័យរដ្ឋអាជ្ញាសាធារណៈ Karlsruhe ពួកគេបានជួយសង្រ្គោះការសន្ទនាជាង ១,៣លាន និងបិទបញ្ឈប់ ៨០% នៃករណីប៉ុនប៉ងឆបោកផ្នែកហិរញ្ញវត្ថុ។ មន្ត្រីប៉ូលីសបានតាមដានរហូតដល់ទៅការសន្ទនាតំណាលគ្នាចំនួន ៣០ផ្សេងគ្នា ដែលមានរយៈពេលខុសគ្នា ដើម្បីការពារការខូចខាតប្រាក់ជាង ១០លានអឺរ៉ូ។ Europol បានបន្ថែមថា ជនឆបោកគួរតែបន្លំជាបងប្អូន បុគ្គលិកធនាគារ ទីភ្នាក់ងារបម្រើសេវាអតិថិជន ឬមន្រ្តីប៉ូលីស ដែលជាតិចនិកឆបោកច្រើនរូបភាព បានធ្វើឱ្យជនរងគ្រោះភ័យ និងបង្ខំជនរងគ្រោះឱ្យផ្ទេរប្រាក់សន្សំរបស់ពួកគេចេញ។ ចាប់តាំងពីការសន្យាបោកប្រាស់របស់ឆ្នោត ឱកាសវិនិយោគ ការទាមទារបំណុល កាតបង់ប្រាក់ Prepaid ក្លែងក្លាយ ឬការហៅទូរស័ព្ទចូលបែបភ័យខ្លាច ជនឆបោកមានគោលដៅលើជនរងគ្រោះសំខាន់ៗជាបន្តបន្ទាប់។ កាលពីឆ្នាំមុន ប៉ូលីសក៏បានចុះបង្ក្រាបមជ្ឈមណ្ឌលទូរស័ព្ទនៅទូទាំងសហភាពអឺរ៉ុប ដែលគ្រប់គ្រងដោយអង្គភាពឧក្រឹដ្ឋកម្មមានពាក់ព័ន្ធក្នុងករណីឆបោកការវិនិយោគតាមអនឡាញ (ក៏ដូចជា ករណីឆបោកប្រាក់គ្រីបតូរយៈពេលវែង (Pig Butchering))ផងដែរ។

 

អ្នកស៊ើបអង្កេតបានវាយតម្លៃនៅពេលជនរងគ្រោះអាឡឺម៉ង់បានខាតបង់ប្រាក់ជាង ២លានអឺរ៉ូ និងបានបន្ថែមថា ជនរងគ្រោះមាននៅទូទាំងពិភពលោក (ឧទាហរណ៍ ស្វីស អូស្រ្តាលី និងកាណាដា) ក៏បានធ្លាក់ចូលក្នុងអន្ទាក់នៃការឆបោកនេះដែរ។ កាលពីខែមីនា ឆ្នាំ២០២២ Europol បានប្រកាសថា ប្រតិបត្តិការឆបោកផ្នែកវិនិយោគតាមរយៈមជ្ឈមណ្ឌលទូរស័ព្ទដ៏ធំសម្បើម មានបុគ្គលិករហូតដល់ទៅ ២០០នាក់ ដើម្បីលួចប្រាក់ពីជនរងគ្រោះយ៉ាងហោចណាស់ចំនួន ៣លានអឺរ៉ូ ជារៀងរាល់ខែ ក៏ត្រូវបានចុះបង្រ្កាបបន្ទាប់ពីជនសង្ស័យចំនួន ១០៨រូបត្រូវបានចាប់ខ្លួននៅក្នុងប្រទេស Latvia និង Lithuania៕

https://www.bleepingcomputer.com/news/security/police-shuts-down-12-fraud-call-centres-arrests-21-suspects/

ប្រភពព័ត៌មាន៖ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here