ក្រុមហ៊ុន Google បានធ្វើការបន្ទាបជំនាន់ (Roll Back) ទៅលើ reCaptcha ដើម្បីដោះស្រាយបញ្ហាជាមួយនឹង Firefox

0

ក្រុមហ៊ុន Google បានដាក់ចេញនូវ reCAPTCHA captcha script ថ្មី បន្ទាប់ពីមានបញ្ហាបណ្តាលឱ្យសេវាមិនអាចដំណើរការយូរទៀតនៅលើ Firefox សម្រាប់ប្រព័ន្ធ Windows ។កាលពីម្សិលមិញ សារព័ត៌មាន BleepingComputer បានទទួលរបាយការណ៍ជាច្រើនអំពី reCaptcha បានឈប់ដំណើរការនៅក្នុងជំនាន់ចុងក្រោយរបស់ Mozilla Firefox ជាមួយនឹងបញ្ហា ក៏ត្រូវបានរាយការណ៍នៅលើបណ្តាញសង្គម Twitter និង Reddit ផងដែរ។ សារព័ត៌មាន BleepingComputer បានធ្វើតេស្ត reCaptcha នៅលើឧបករណ៍របស់ពួកគេ និងបានបញ្ជាក់ថា សេវានេះមិនអាចដំណើរការបានយូរនៅលើ Firefox ទេ។ ជំនួសមកវិញ reCaptcha Prompt គួរតែបង្ហាញពីដំណើរការដែលគ្មានទីបញ្ចប់ (Endlessly Spinning Circle) ជាជាងប្រតិបត្តិការតាមទម្លាប់របស់ Captcha (Regular Captcha Routine)។

យោងតាមរបាយការណ៍បញ្ហា Mozilla បានបញ្ជាក់ថា បញ្ហានេះពាក់ព័ន្ធនឹងការទម្លាក់ Dark Mode Detection របស់ reCaptcah នៅក្នុង Firefox ដំណើរការប្រព័ន្ធ Windows។ ដំណើរការ Script ដែលមានគោលបំណងដើម្បីបញ្ជាក់ពី div’s Background Color ដោយប្រើប្រាស់ Document.Body.Removechild ប៉ុន្តែវាជា Script ដែលត្រូវបាន Load នៅក្នុង HTML Head រីឯ DOM នៅមិនទាន់បាន Load នៅឡើយទេ ហើយ document.body ក៏នៅមិនទាន់អាចស្វែងរកបាននៅឡើយដែរ ដែលជាហេតុបណ្តាលឱ្យ Script មានបញ្ហា។ ជាដំណោះស្រាយបណ្តោះអាសន្ន អ្នកប្រើប្រាស់អាចផ្លាស់ប្តូរ Browser របស់ពួកគេមានដូចជា Microsoft Edge និង Google Chrome រីឯ reCaptcha នឹងដំណើរការឡើងវិញ។ វិស្វករកម្មវិធី Mozilla Firefox បានបញ្ជាក់ថា បញ្ហាដែលបានលើកឡើងថា Google បានដឹងថាវាជាបញ្ហានៅក្នុង Script របស់ពួកគេជាជាង Browser ហើយឥឡូវនេះពួកគេកំពុងតែធ្វើការដើម្បីស្វែងរកដំណោះស្រាយ។

វិស្វករកម្មវិធី Firefox បានបង្ហោះថា ក្រុមហ៊ុន Google កំពុងតែដាក់ចេញនូវដំណោះស្រាយ។ វាហាក់ដូចជាក្រុមហ៊ុនធ្វើតេស្តសាកល្បងផ្ទៃក្នុងរបស់យើងច្រើនដង នៅលើកម្មវិធី Tools ចម្រុះ (Multiple Continents) ប៉ុន្តែយើងនឹងបើកចំហចំពោះបញ្ហានេះ រហូតដល់យើងប្រាកដថាបញ្ហាត្រូវបានដោះស្រាយសម្រាប់អ្នករាល់គ្នា។ រយៈពេលមួយម៉ោងក្រោយ ក្រុមហ៊ុន Google បានសម្រេចចិត្តត្រលប់ទៅប្រើប្រាស់ជំនាន់មុន (Earlier Version) នៃ Script វិញដោយបានជួសជុលបញ្ហាសម្រាប់អ្នកប្រើប្រាស់ Firefox រួចរាល់។ ខណៈពេលដែលអ្នកខ្លះគិតថាបញ្ហានេះត្រូវបានបង្កឡើងដោយក្រុមហ៊ុន Google វាទំនងជាបញ្ហាត្រូវបានដោះស្រាយយ៉ាងឆាប់រហ័ស៕

https://www.bleepingcomputer.com/news/security/google-rolls-back-recaptcha-update-to-fix-firefox-issues/

ប្រភពព័ត៌មាន៖ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here