សេវាប្រឹក្សាសុខភាព BetterHelp សងថ្លៃជម្ងឺចិត្ត ៧,៨លានដុល្លារពីបទចែករំលែកទិន្នន័យអតិថិជន

0

ក្រុមហ៊ុន Platform សុខភាពផ្លូវចិត្ត BetterHelp បានយល់ព្រមបង់ប្រាក់ចំនួន ៧,៨លានតាមកិច្ចព្រមព្រៀងជាមួយគណៈកម្មការពាណិជ្ជកម្មសហព័ន្ធអាមេរិក (FTC) ចំពោះករណីដែលបានប្រើប្រាស់ និងការចែករំលែកទិន្នន័យសុខភាពរបស់អតិថិជនសម្រាប់ធ្វើការផ្សាយពាណិជ្ជកម្ម។

កាលពីឆ្នាំ២០១៣ ក្រុមហ៊ុន BetterHelp គឺជា Sessions ដែលផ្តល់សេវាព្យាបាលផ្នែកផ្លូវចិត្តដោយផ្ទាល់ (Face-To-Face Therapy) បែបបុរាណ។ ក្រុមហ៊ុនផ្តល់ផ្លេតហ្វមព្យាបាលសុខភាពផ្លូវចិត្តសម្រាប់ការប្រឹក្សាដោយផ្ទាល់ពីមជ្ឈមណ្ឌលជាមួយពេទ្យចិត្តសាស្រ្តដែលទទួលបានសិទ្ធិ (Licensed) តាមរយៈសំបុត្រ (Text) ជួបផ្ទាល់ (Live Chat) ទូរស័ព្ទ និងតាមរយៈវីដេអូ (Video Communication)។ មនុស្សជាច្រើនបានងាកទៅរកសេវារបស់ក្រុមហ៊ុន BetterHelp ដើម្បីដោះស្រាយបញ្ហាបាក់ទឹកចិត្ត ភាពភ័យខ្លាចមិនប្រក្រតី ភាពតានតឹងក្រោយពេលមានបញ្ហា (Post-Traumatic Stress) ការប្រើប្រាស់សារធាតុញៀន ឬការញៀនថ្នាំជាដើម។

បន្ទាប់ពីការស៊ើបអង្កេតលើទិន្នន័យអតិថិជនរបស់ក្រុមហ៊ុននេះតាមអ៊ីនធឺណិត គណៈកម្មការ FTC បានបង្ហាញកាលពីខែមីនា ឆ្នាំ២០២៣ ថា ក្រុមហ៊ុនបានប្រមូលទិន្នន័យពីអ្នកប្រើប្រាស់កម្មវិធីខ្លួន (App Users) ឬអ្នកចូលមើល (Visitors) គេហទំព័ររបស់ខ្លួន សូម្បីតែអ្នកដែលមិនធ្លាប់ចុះឈ្មោះចូល Session ពិគ្រោះជម្ងឺក្តី។ ក្រុមហ៊ុន BetterHelp បានចែករំលែកព័ត៌មានជាមួយនឹង Facebook, Snapchat, Criteo និង Pinterest។ ទិន្នន័យរួមមានអាសយដ្ឋានអ៊ីម៉ែល IP Address ចម្លើយចេញពីកម្រងសំណួរសុខភាពបឋមអំឡុងពេលដំណើរការចុះឈ្មោះ (Sign Up Process) ដែលបង្ហាញពីការសន្យាថាមិនបើកចំហព័ត៌មានសុខភាពផ្ទាល់ខ្លួនក្រៅពីគោលបំណងប្រឹក្សាសេវាកម្មតែប៉ុណ្ណោះ។ ពាក្យបណ្តឹងបានចោទប្រកាន់ថា តាមពិតព័ត៌មានលម្អិតរបស់អ្នកជម្ងឺត្រូវបានប្រើសម្រាប់កំណត់ពីអតិថិជនស្រដៀងគ្នា និងជាគោលដៅសម្រាប់ការផ្សាយពាណិជ្ជកម្មសម្រាប់សេវាប្រឹក្សារបស់ក្រុមហ៊ុន BetterHelp ដែលបានជួយក្រុមហ៊ុនឱ្យមានអតិថិជនដល់ទៅរាប់សិបពាន់អ្នក និងទទួលបានប្រាក់ចំណួលរាប់លានដុល្លារ។ ក្រុមហ៊ុន BetterHelp បានយល់ព្រមតាមបញ្ជារបស់គណៈកម្មការ FTC ដោយត្រូវសងប្រាក់ចំនួន ៧,៨លានដុល្លារទៅឱ្យអតិថិជនចំពោះករណីចែករំលែកទិន្នន័យសម្ងាត់របស់ពួកគេក្នុងបំណងផ្សាយពាណិជ្ជកម្ម។

អ្នកជម្ងឺដែលបានចុះបញ្ជីឈ្មោះ (Sign Up) និងបង់ថ្លៃសេវាប្រឹក្សារបស់ក្រុមហ៊ុន BetterHelp ចាប់ពីដើមខែសីហា ឆ្នាំ២០១៧ និងចុងខែធ្នូ ឆ្នាំ២០២០ មានចំនួនប្រមាណជា ៨០០ពាន់នាក់បើយោងតាមគណៈកម្មការ FTC។ កម្មវិធីផ្តល់ប្រាក់សំណងក៏រួមមាន MyTherapist, Teen Counseling, Faithful Countseling, Pride Counseling, iCounseling, Regain និង Terappeuta ដែលសុទ្ធតែដំណើរការក្រោមក្រុមហ៊ុន BetterHelp។ អ្នកប្រើប្រាស់សេវានេះនឹងទទួលបានអ៊ីម៉ែល (Email Notification) អំពីប្រាក់សំណងដែលដំណើរការពីអង្គភាព “Ankura Consulting” ដែលធ្វើការលើផ្នែកនេះ។ អង្គភាពនឹងផ្តល់ឱ្យជនរងគ្រោះនូវជម្រើសបង់ប្រាក់មួយចំនួនដូចជាតាមរយៈសែក (Checks) និងតាមក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Zelle និង PayPal។ រាល់ការបង់ប្រាក់ទាំងអស់នឹងត្រូវបានផ្ញើចេញទៅកាន់ជនរងគ្រោះនៅក្នុងរដូវក្តៅនេះរហូតដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤៕

https://www.bleepingcomputer.com/news/security/betterhelp-to-pay-78-million-to-800-000-in-health-data-sharing-settlement/

ប្រភពព័ត៌មាន៖ ថ្ងៃទី០៧ ខែឧសភា

LEAVE A REPLY

Please enter your comment!
Please enter your name here