ក្រុមហ៊ុន Apple លុបកម្មវិធីក្លែងបន្លំចំនួន ៧ពាន់លានចេញពី App Store ក្នុងរយៈពេល ៤ឆ្នាំ

0

បច្ចេកវិទ្យាប្រឆាំងការឆបោករបស់ក្រុមហ៊ុន Apple បានបិទ (Block) ប្រតិបត្តិការ (Transactions) ឆបោកមិនតិចជាង ៧ពាន់លានដុល្លារ នៅក្នុងរយៈពេល ៤ឆ្នាំកន្លងមកនេះ បើយោងតាមការរៀបរាប់របស់ក្រុមហ៊ុនពាក់ព័ន្ធនឹងករណីការពារការឆបោកប្រចាំឆ្នាំនាពេលថ្មីៗនេះ។

ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ ក្រុមហ៊ុនក៏បានរកឃើញករណីលួចកាត (Cards) មិនតិចជាង ១៤លាន និងបានផ្អាកដំណើរការ (Block) កាតមិនឱ្យធ្វើប្រតិបត្តិការផ្ទេរប្រាក់នៅលើផ្លេតហ្វម (Platform) របស់ខ្លួននៅលើគណនីចំនួន ៣,៣លាន (Accounts)។ ស្ថិតិកាលពីឆ្នាំមុនបង្ហាញថា ក្រុមហ៊ុន Apple បានបញ្ឈប់ប្រតិបត្តិការដែលគួរឱ្យសង្ស័យចំនួន ១,៨ពាន់លានដុល្លារ (Transactions) ដែលទំនងជាមានប្រតិបត្តិការផ្ទេរប្រាក់ជិត ២ពាន់លានដុល្លារត្រូវបានផ្អាកដំណើរការនៅឆ្នាំ២០២២។

នៅក្នុងរបាយការណ៍ក៏បានកត់សម្គាល់ផងដែរថា ក្រុមហ៊ុន Apple បានការពាររហូតមកដល់ឆ្នាំ២០២៣ ទាក់ទងនឹងកាតក្រេឌីតដែលត្រូវបានលួចប្រមាណជា ៣,៥លាន ដែលបានប្រើសម្រាប់ទិញទំនិញនៅលើហាងទំនិញ App Store ហើយក៏ត្រូវបានហាមឃាត់ចំពោះគណនីប្រមាណជា ១,១លានមិនឱ្យប្រតិបត្តិការផ្ទេរប្រាក់។

នៅក្នុងលក្ខខណ្ឌនៃសុវត្ថិភាពកម្មវិធី និងការអនុវត្តគោលការណ៍ឯកជនភាព ក្រុមហ៊ុន Apple កាលពីឆ្នាំមុនបានបដិសេធ (Reject) ចំពោះកម្មវិធីមិនតិចជាង ១,៧លាន (Submissions) ដែលគ្មានគុណភាពស្របតាមស្តង់ដាររបស់ App Store ទាំងផ្នែកឯកជនភាព សុវត្ថិភាព និង Content។

– នៅក្នុងនោះ កម្មវិធីចំនួន ២៤៨ពាន់ ត្រូវបានបដិសេធដោយសារមានសារឆបោក ច្បាប់ចម្លង ឬបំភាន់អ្នកប្រើប្រាស់។

– កម្មវិធីចំនួន ៣៨ពាន់ ត្រូវបានបដិសេធដោយសារមានផ្ទុកមុខងារលាក់ (Hidden) ឬ Undocumented Features។

– កម្មវិធីចំនួន ៣៧៥ពាន់ ត្រូវបានបដិសេធដោយសារ ការរំលោភបំពានលើឯកជនភាពផ្សេងៗ។

– កម្មវិធីចំនួន ៤៧ពាន់ ត្រូវបានបដិសេធដោយសារ ជាកម្មវិធីខុសច្បាប់កម្មសិទ្ធិបញ្ញា (Pirate Storefronts) ។

– កម្មវិធីចំនួន ៤០ពាន់ ត្រូវបានលុបចេញ ឬបដិសេធដោយសារពួកវាពាក់ព័ន្ធនឹងការផ្សាយពាណិជ្ជកម្មខុស (Bait-and-Switch)។

– កម្មវិធីចំនួន ៩៨ពាន់ ត្រូវបានចាត់ទុកថា ក្លែងបន្លំ (Fraudulent) និងត្រូវបានរារាំង។

ក្រុមការងារត្រួតពិនិត្យកម្មវិធី (App Review) មានអ្នកជំនាញចំនួន ៥០០នាក់ បានវាយតម្លៃលើកម្មវិធីចំនួន ៦,៩លានកាលពីឆ្នាំ២០២៣ និងរកឃើញការរំលោភបំពានដែលនាំឱ្យមានការរារាំង ឬបដិសេធសំណើចំនួន ១,៧លាន។ ជាងនេះ ក្រុមហ៊ុន Apple កាលពីឆ្នាំមុនបានបញ្ចប់គណនីចំនួន ១១៨ពាន់ និងបិទមិនឲ្យដំណើរការចំនួន ៩១ពាន់។ គណនីអតិថិជនក៏ត្រូវបានរកឃើញថា ត្រូវបានឆបោកមានចំនួន (១៥៣លាន) ឬពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ចំនួន (៣៧៤លាន) ដែលនាំទៅដល់ការបិទបញ្ចប់ (Block or Deactivate)។ ចុងបញ្ចប់ ក្នុងចំណោមការវាយតម្លៃកម្មវិធីចំនួន ១,១ពាន់លានដែលអ្នកប្រើប្រាស់បានដាក់សំណើជូន App Store នៅក្នុងឆ្នាំ២០២៣ មានចំនួន ១៥២លានកម្មវិធីដែលត្រូវបានចាត់ទុកថាក្លែងបន្លំ (Fake) ហើយត្រូវបានលុបចេញ (Removed)។ ក្រុមហ៊ុន Apple បានបញ្ជាក់ពីការតាំងចិត្តយ៉ាងមុតមាំដើម្បីបន្ត និងអនុវត្តក្នុងគោលដៅធានានូវសុវត្ថិភាព និងសុចរិតភាពរបស់ App Store ដែលកំពុងតែវិនិយោគលើសុវត្ថិភាព ពង្រីកគំនិតប្រឆាំងទៅនឹងការក្លែងបន្លំ រួមទាំងការពង្រឹងបច្ចេកវិទ្យាបង់ប្រាក់ដែលមានសុវត្ថិភាពដូចជា Apple Pay និង StoreKit។ ទោះជាយ៉ាងណា អ្នកប្រើប្រាស់ក៏ត្រូវតែចូលរួមសហការដើម្បីការពារខ្លួនពីការឆបោក។ នៅក្នុងបរិបទនេះ ក្រុមហ៊ុនបានណែនាំឱ្យអ្នកប្រើប្រាស់ឱ្យអនុវត្តវិធីសាស្រ្តមួយចំនួនដូចជា៖

– សូមដោនឡូតកម្មវិធីចេញពី App Store ផ្លូវការតែមួយគត់ ដើម្បីជៀសវាងការឆបោកពីហាង Third-Party App Stores ឬគេហទំព័រក្លែងបន្លំ

– សូមអាន User Reviews ដោយប្រុងប្រយ័ត្ន និងស្វែងរកសញ្ញាឆបោកនានា ដូចជា ការ Rate ខ្ពស់ដែលគួរឱ្យសង្ស័យជាមួយនឹងការ Reviews លម្អិតមួយចំនួន

– សូមប្រើកម្មវិធីចេញពីអ្នកអភិវឌ្ឍល្បីៗ (Reputable Developers) ដែលបានបង្កើតគម្រោងគួរឱ្យទុកចិត្ត

– សូមប្រុងប្រយ័ត្នចំពោះការអនុញ្ញាត ឬការផ្តល់សិទ្ធិផ្សេងៗ និងការបដិសេធចំពោះសកម្មភាពដែលមិនចាំបាច់

– សូមធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការ និងកម្មវិធីនៅលើឧបករណ៍អ្នកឱ្យបានទៀងទាត់ទៅកាន់ជំនាន់ចុងក្រោយ

– សូមលុបកម្មវិធីដែលអ្នកមិនត្រូវការប្រើប្រាស់ និងបិទការអនុញ្ញាតសម្រាប់កម្មវិធីណាដែលអ្នកមិនប្រើប្រាស់

ទោះបីជា គោលការណ៍បានរឹតបន្តឹងសម្រាប់កម្មវិធីត្រូវបានដាក់បញ្ចូលទៅក្នុង App Store ក៏ដោយ ក៏នៅតែមានហេគឃ័រមួយចំនួនអាចឆ្លងកាត់ម៉ាស៊ីន ឬប្រព័ន្ធត្រួតពិនិត្យ (Review Mechanisms) ហើយក៏ដាក់បញ្ចូលកម្មវិធីមេរោគ (Bad Apps) បាន។ នៅឆ្នាំនេះ មានករណីចំនួន ២ ដែលមានពាក់ព័ន្ធទៅនឹងកម្មវិធីក្លែងបន្លំនៅក្នុង Repository របស់ Apple ដោយបានបន្លំជាកម្មវិធី LastPass Password Manager និងមួយទៀតបន្លំជាកាបូបប្រាក់គ្រីបតូ Leather៕

https://www.bleepingcomputer.com/news/security/apple-blocked-7-billion-in-fraudulent-app-store-purchases-in-4-years/

ប្រភពព័ត៌មាន៖ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤

 

LEAVE A REPLY

Please enter your comment!
Please enter your name here