លោក ត្រាំ ប្រតិកម្ម​​ខ្លាំង ពេល​អ្នក​កាសែត​សួរ​អំពី Huawei

0

ក្រោយ​ពី​បញ្ចប់​កម្មវិធី​ប្រកាស​អំពី​​ការ​ផ្ដល់​ជំនួយ​ដល់​កសិករ​​ចំនួន ១៦ ពាន់​លាន​ដុល្លារ ដែល​​រង​ផល​ប៉ះពាល់​ដោយ​​សារ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន លោក ដូណាល់ ត្រាំ បាន​ឆ្លើយ​តប​នឹង​សំនួរ​ក្ដៅ​គគុក​​ដែល​ចោទ​សួរ​ទាក់ទង​នឹង Huawei។

​​នៅ​ពេល​ដែល​អ្នក​កាសែត​បាន​ចោទ​សួរ​​ប្រធានាធិបតី​អាមេរិក អំពី​ការ​ដាក់​ Huawei ចូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ មាន​ការ​ឆ្លើយ​តប​បែប​នេះ​ថា ៖

“Huawei គឺ​ជា​​អ្វី​ម្យ៉ាង​ដែល​គ្រោះ​ថ្នាក់​បំផុត។ មើល​ពី​ជ្រុង​នៃ​​ផ្នែក​​សន្តិសុខ​ និង​ជ្រុង​នៃ​ផ្នែក​យោធា​​អំពី​អ្វី​ដែល​ពួក​គេ (Huawei) ​បាន​ធ្វើ វា​ពិត​ជា​គ្រោះ​ថ្នាក់​ណាស់។ ដូច​នេះ​អាច​ទៅ​រួច​ដែល​ Huawei អាច​ត្រូវ​ដាក់​បញ្ចូល​ក្នុង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម។ ប្រសិន​បើ​យើង​ធ្វើ​កិច្ច​ព្រមព្រៀង​ ខ្ញុំ​ស្រមៃ​ថា​ Huawei អាច​នឹង​ត្រូវ​បញ្ចូល​ក្នុង​ទម្រង់​ខ្លះ ផ្នែក​ខ្លះ​នៃ​កិច្ច​ព្រមព្រៀង”។

មាន​ពី​ចំណុច​ដែល​លោក ត្រាំ​ បាន​បញ្ជាក់​ច្បាស់​ក្នុង​ការ​ឆ្លើយ​តប​របស់​ខ្លួន។ ទី​មួយ​ការ​ដាក់ Huawei ក្នុង​បញ្ជី​ខ្មៅ ដោយ​សារ​ក្រុមហ៊ុន​នេះ​ជា​ការ​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ និង​ទីពីរ​អាច​ប្រើ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម។

​វា​អាច​ជា​ដំណឹង​ល្អ​មួយ​សម្រាប់​ Huawei ព្រោះ​ថា​បើ​ប្រទេស​មហាអំណាច​ទាំង​ពីរ​ព្រមព្រៀង​គ្នា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​មួយ Huawei អាច​នឹង​ត្រូវ​ដក​ចេញ​ពី​បញ្ជី​ខ្មៅ៕​​​

LEAVE A REPLY

Please enter your comment!
Please enter your name here