កុំព្យូទ័រមានផ្ទុកមេរោគសាហាវទាំង ៦ ក្នុងលោក ដាក់លក់តម្លៃជាង ១ លានដុល្លារ

0

កុំព្យូទ័រ​យួរ​ដៃ​​ម៉ាក​ Samsung មួយ​ម៉ូដែល ត្រូវ​បាន​វិចិត្រករ​អ៊ីនធឺណិត​ Guo O Dong បញ្ចូល​នូវ​មេរោគ​​សាហាវៗ​ចំនួន ៦ ដែល​គេ​បាន​ឲ្យ​ឈ្មោះ​កុំព្យូទ័រ​នេះ​ថា “The Persistence of Choas”។

មេរោគ​ចំនួន ៦ ដែល​បាន​ជ្រើស​រើស​បញ្ចូល​ក្នុង​កុំព្យូទ័រ​អេក្រង់​ទំហំ​ ១០,២ អ៊ីញ​នេះ គឺ​រើស​ដាក់​ដោយ​ផ្អែក​​លើ​ទឹក​លុយ​ដែល​ពួក​វា​បាន​បំផ្លាញ។ តួយ៉ាង​គេ​បាន​បញ្ចូល​នូវ​មេរោគ​ WannaCry ដែល​បាន​ផ្ទុះ​ឡើង​នៅ​ឆ្នាំ ២០១៧ ​​ធ្វើ​ឲ្យ​ខាត​បង់​ទឹក​ប្រាក់​សរុប​ជិត ៤ ពាន់​លាន​ដុល្លារ។

មេរោគ​ដទៃ​ទៀត​មាន​ដូច​ជា​ ៖

  • មេរោគ​ ILOVEYOU ដែល​ផ្ទុះ​ចេញ​នៅ​ឆ្នាំ ២០០០ ធ្វើ​ឲ្យ​ខាត​បង់​ ៥,៥ ពាន់​លាន​ដុល្លារ​
  • មេរោគ​ MyDoom ចេញ​នៅ​ឆ្នាំ​ ២០០៤ ធ្វើ​ឲ្យ​ខាត​បង់​ទឹក​ប្រាក់​ ៣៨ ពាន់​លាន​ដុល្លារ
  • មេរោគ​ SoBig ចេញ​នៅ​ឆ្នាំ ២០០៣ ធ្វើ​ឲ្យ​ខាត​បង់​ទឹក​ប្រាក់​ ៣៧ ពាន់​លាន​ដុល្លារ​
  • មេរោគ​ DarkTequila ចេញ​ឆ្នាំ ២០១៨ ធ្វើ​ឲ្យ​ខាត​បង់​រាប់​លាន​ដុល្លារ
  • មេរោគ BlackEnergy ចេញ​នៅ​ឆ្នាំ ២០១៥ បាន​កាត់​ផ្ដាច់​អគ្គិសនី​ក្នុង​ទំហំ​ធំ​នៅ​ប្រទេស​អ៊ុយក្រែន

គួរ​ដឹង​ថា​កុំព្យូទ័រ​មួយ​គ្រឿង​នេះ​ត្រូវ​បាន​ដាក់​លក់​ដេញ​ថ្លៃ​នៅ​លើ​អនឡាញ ដែល​បច្ចុប្បន្ន​នេះ​អាច​​ដេញ​ថ្លៃ​បាន​តម្លៃ ១,២ លាន​ដុល្លារ​ឯណោះ៕​​​​​​

LEAVE A REPLY

Please enter your comment!
Please enter your name here