​ក្មេង​ប្រុស​ Hack ​ចូល ​Apple Server ​បាន​ចូល​ធ្វើការ​នៅ Apple ​

0

​កាល​ពី​ខែ​សីហា​ឆ្នាំ ២០១៨ ​មាន​ករណី​​យុវវ័យ​សញ្ជាតិ​អូស្ត្រាលី​វ័យ​ ១៩ ឆ្នាំ​មួយ​រូប​ បាន​ទទួល​ទោស​កំហុស​ថា​បាន​លួច​ចូល​​ Server របស់​ Apple ​ជា​ច្រើន​លើក​​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លង​ទៅ។

​ករណី​នេះ​ត្រូវ​បាន​គេ​សើរើ​ជា​ថ្មី ​រក​ឃើញ​ថា​ពួក​គេ​មាន​គ្នា​ ២​ នាក់​ដែល​ម្នាក់​ទៀត​ជា​ក្មេង​ប្រុស​អាយុ ១៣ ​ឆ្នាំ។ ​មេធាវី​ការពារ​ក្ដី​ក្មេង​ប្រុស​ទាំង ២ ​នោះ​បាន​អះអាង ​ត្បិត​តែ​ពួក​គេ​មាន​សមត្ថភាព​ខ្ពស់ ​ក៏​ប៉ុន្តែ​សម្រាប់​ករណី​ក្មេង ១៣ ​ឆ្នាំ​មិន​អាច​ឲ្យ​ជាប់​ទោស​បាន​ទេ។ “​គេ​នៅ​តូច​ណាស់” លោក ​Mark Twiggs បាន​បញ្ជាក់។

​យុវវ័យ​​រូប​នេះ​ត្រូវ​បាន​តុលាការ​សម្រេច​ឲ្យ​​រួច​ផុត​ពី​ការ​ផ្ដន្ទាទោស​ និង​មិន​ត្រូវ​ចំណាយ​ពេល​ក្នុង​គុក​​​ដោយ​សារ​ Hack ចូល​ Server របស់​ Apple នោះ​ទេ។ យុវវ័យ​ដែល​មិន​ត្រូវ​គេ​បង្ហាញ​អត្តសញ្ញាណ​ដោយ​សារ​ហេតុផល​ច្បាប់​រូប​នេះ អាច​ Hack Apple បាន​សម្រេច​ពី​ផ្ទះ​របស់​ខ្លួន​ក្នុង​រដ្ឋ​ Melbourne ដោយ​​លើក​ហេតុផល​ថា​ជា​អ្នក​គាំទ្រ​មួយ​រូប និង​ចង់​ធ្វើ​ការ​នៅ Apple។

​គេ​បាន​ដឹង​​ដាន​នៃ​ Hacker គឺ​មាន​ប្រភព​ចេញ​ពី​ប្រទេស​អូស្ត្រាលី ហើយ​សមត្ថកិច្ច​ប្រទេស​អូស្ត្រាលី​ក៏​បាន​ចូល​រួម​លើ​ការ​ស៊ើបអង្កេត​លក្ខណៈ​អន្តរជាតិ​នេះ​ដែរ។ យុវជន​ដែល​​ល្បី​ឈ្មោះ​ក្នុង​សហគមន៍​​ Hack រូប​នេះ​បាន​ប្រើ​ប្រាស់​ VPN និង​​ឧបករណ៍​ដទៃ​ទៀត​ដើម្បី​កុំ​ឲ្យ​គេ​ចាប់​ដាន​បាន​ ប៉ុន្តែ​​ប្រព័ន្ធ​​របស់​ Apple អាច​ដឹង​ពី​ Serial Number នៃ​ MacBook ដែល​ប្រើ​សម្រាប់​ Hack នេះ ទើប​ទី​បំផុត​គេ​ដឹង​ថា​វា​មាន​ប្រភព​ចេញ​ពី​ប្រទេស​អូស្ត្រាលី។​ ទាក់ទង​នឹង​បញ្ហា​នេះ​ Apple ក៏​បាន​ចេញ​សេចក្ដី​ប្រកាស​ឲ្យ​អ្នក​ប្រើ​ប្រាស់​ទាំង​ឡាយ​ កុំ​មាន​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ទិន្នន័យ​របស់​ខ្លួន ដោយ​សារ​នេះ​មិន​មែន​ជា​ករណី​លេច​ធ្លាយ​ទិន្នន័យ​សម្ងាត់​នោះ​ទេ៕​​​​​​​​​​​​​​​​​​

​នា​ពេល​នោះ​គេ​ទើប​មាន​វ័យ​ ១៦ ឆ្នាំ​ប៉ុណ្ណោះ​ ហើយ​រូប​គេ​បាន​ទាញ​យក​ឯកសារ​ទំហំ ៩០ GB ពី​ប្រព័ន្ធ​របស់​ Apple ដោយ​យក​រក្ស​ទុក​ក្នុង​ Folder ក្នុង​កុំព្យូទ័រ​នៅ​ឯ​ផ្ទះ​មាន​ឈ្មោះ​ថា​ “Hacky hack hack”។

ត្បិត​ថា​មិន​មាន​កំណត់​ត្រា​បទល្មើស​ក៏​ពិត​មែន​ ប៉ុន្តែ​យុវវ័យ​រូប​នេះ​ត្រូវ​ស្ថិត​​ការ​ព្យួរទោស​មាន​លក្ខខណ្ឌ​រយៈពេល​ ៨ ខែ។ យុវវ័យ​រូប​នេះ​ក៏​ត្រូវ​គេ​ទទួល​ចូល​រៀន​នៅ​សកលវិទ្យាល័យ​ដើម្បី​រៀន​អំពី​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា​ និង​សុវត្ថិភាព​លើ​អ៊ីនធឺណិត​ផង​ដែរ៕​​​​​​​​​​​​​

LEAVE A REPLY

Please enter your comment!
Please enter your name here