កាលពីដើមឆ្នាំគណនីនេះបានផ្ដួលគណនី PewDiePie ដើម្បីក្លាយជាគណនីមានចំនួន Subscriber ច្រើនជាងគេក្នុងលោក។
T-Series គឺជាគណនីដែលតែងតែបង្ហោះនូវវីដេអូចម្រៀងឥណ្ឌា, វីដេអូខ្លីៗនៃខ្សែភាពយន្ត និង ខ្សែភាពយន្តភាគផងដែរ វាជាហេតុធ្វើឲ្យគណនីនេះកើនឡើងប្រជាប្រិយភាពលឿនបំផុតនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។
PewDiePie ដែលធ្លាប់កាន់តំណែងកំពូលរបស់ YouTube រយៈពេល ៦ ឆ្នាំមកហើយនោះ មានចំនួន Subscriber ចំនួន ៩៦ លាននាក់នាពេលបច្ចុប្បន្ននេះ៕
