យន្តហោះប្រតិកម្មប្រភេទ F-35 ត្រូវបានគេចាត់ទុកជាយន្តហោះចម្បាំងដែលសមត្ថភាពខ្ពស់ និងមានតម្លៃថ្លៃជាងគេនាពេលបច្ចុប្បន្ន ដោយមានតម្លៃ ១១៦លានដុល្លារ (មិនទាន់គិតតម្លៃម៉ាស៊ីន) ក្នុងមួយគ្រឿង។ F-35 បានដើរតួយ៉ាងសំខាន់ក្នុងវិស័យយោធារបស់អាមេរិក ដែលអាចនិយាយបានថាយន្តហោះនេះបានបំពាក់នូវបច្ចេកវិទ្យាទំនើបជាច្រើនដែលមិនទាន់មានយន្តហោះណាមាន។
មួកសុវត្ថិសម្រាប់អាកាសយានិក F-35 មានបំពាក់នូវកាមេរ៉ាចំនួន៦ ដែលអាចឲ្យអាកាសយានិក មើលឃើញនូវរូបភាពជុំវិញខ្លួនគេបានយ៉ាងច្បាស់ទោះជាពេលរាត្រីក៏ដោយ។ លើសពីនេះវាមានបំពាក់អេក្រង់ដែលអាចបង្ហាញនូវព័ត៌មាននានាដែលទាក់ទងនឹងយន្តហោះដែលមានដូចជាល្បឿន រយៈកម្ពស់ជាដើម។មិនត្រឹមតែប៉ុណ្ណោះមួកនេះក៏បានផ្ដល់ភាពងាយស្រួលដល់អាកាសយានិកក្នុងការកំណត់គោលដៅសត្រូវបានយ៉ាងងាយស្រួល។
ជារួមអាកាសយានិកមិនចាំបាច់ចំណាយពេលសម្រាប់រកមើលការបញ្ជាអ្វីនោះទេ គឺមួកនេះបានបង្ហាញព័ត៌មានគ្រាប់យ៉ាងតែម្ដងហើយដោយសារតែមុខងារដ៏សម្បូរបែប។