កងកម្លាំងការពារអ៊ីស្រាអែល (IDF) អះអាងថា”មានបំណង”ធ្វើការវាយលុកតាមប្រព័ន្ធអ៊ីនធឺរណិតដោយប៉ុនប៉ងវាយលុកដោយការបាញ់កាំភ្លើងតាមអាកាសនៅលើអគារមួយនៅ Gaza Strip ពីកន្លែងដែលនិយាយថាជាប្រភពដើមនៃការវាយប្រហារនេះ។ដូចដែលបង្ហាញនៅក្នុងវីឌីអូមួយដែលសរសេរដោយ IDF ថា អាគារនៅក្នុងតំបន់ Gaza Strip ដែលយន្តហោះចម្បាំងគ្មានអ្នកបើលរបស់អ៊ីស្រាអែលរងការបំផ្លិចបំផ្លាញនោះត្រូវគេរាយការណ៍ថាជាទីស្នាក់ការកណ្តាលសម្រាប់ក្រុមចារកម្មយោធាប៉ាឡេស្ទីនហាម៉ាសជាកន្លែងដែលក្រុមអ៊ីនធឺរណិតនៃពួក Hacker ត្រូវគេចោទថាកំពុងតែព្យាយាមវាយលុកលើអ៊ីនធឺរណិតអ៊ីស្រាអ៊ែល។
កងកម្លាំងការពារអ៊ីស្រាអែលនៅលើ Twitter និយាយថា “យើងទប់ស្កាត់ការប៉ុនប៉ងវាយលុកអ៊ីស្លាមហាម៉ាសប្រឆាំងនឹងគោលដៅអ៊ីស្រាអែល។ បន្ទាប់ពីការវាយប្រហារតាមអ៊ីនធឺរណិតប្រកបដោយជោគជ័យរបស់យើង យើងតម្រង់គោលដៅអគារមួយដែលក្រុមការងារអ៊ិនធឺរណិតហាម៉ាសធ្វើការ។ HamasCyberHQ.exe ត្រូវគេដកចេញ។ទោះបីជាយ៉ាងណាក៏ដោយ កងកម្លាំងការពារអ៊ីស្រាអែលមិនចែកចាយព័ត៌មានអំពីការវាយប្រហារតាមអ៊ីនធឺរណិតដោយក្រុមហាម៉ាស់ទេដោយនិយាយថាវានឹងបង្ហាញពីសមត្ថភាពអ៊ីនធឺរណិតរបស់ប្រទេសនេះ។
យោងតាមលោក Judah Ari Gross នៃ Times of Israel មេបញ្ជាការកងទ័ពអាកាសរបស់ IDF និយាយថា “យើងបោះជំហានទៅមុខអស់មួយជីវិត” ហើយ “នេះគឺជាលើកទីមួយដែលទាហានអ៊ីស្រាអែលត្រូវបង្ក្រាបការវាយប្រហារតាមអ៊ីនធឺរណិតខណៈពេលដែលកំពុងប្រយុទ្ធប្រឆាំងនឹងការប្រយុទ្ធផ្នែករាងកាយ។ “ទោះជាយ៉ាងណាក៏ដោយ វាមិនមែនជាលើកទីមួយទេដែលប្រទេសមួយឆ្លើយតបចំពោះការវាយប្រហារតាមអ៊ីនធឺរណិតដោយការវាយប្រហារតាមរូបកាយ។ នៅឆ្នាំ២០១៥-១៦ កងទ័ពអាមេរិករាយការណ៍ថាសម្លាប់អ្នកវាយប្រហារ ISIS ពីរនាក់គឺ Siful Haque Sujan និង Junaid Hussain ពី Team Poison ដោយក្រុមវាយប្រហារដោយប្រើយន្តហោះចម្បាំងនៅប្រទេសស៊ីរី។
មេបញ្ជាការរូបនេះមិនបញ្ជាក់ពីឈ្មោះនៃគោលដៅនោះទេ ប៉ុន្តែនិយាយថាការវាយប្រហារអ៊ីនធឺរណិតដោយក្រុមហាម៉ាស់”មានបំណងធ្វើឱ្យខូចប្រយោជន៍ដល់ជីវភាពរបស់ពលរដ្ឋអ៊ីស្រាអ៊ែល”។ភាពតានតឹងរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់កើនឡើងកាលពីឆ្នាំកន្លងទៅដោយការប៉ះទង្គិចចុងក្រោយបំផុតចាប់ផ្តើមកាលពីថ្ងៃសុក្របន្ទាប់ពីពួកសកម្មប្រយុទ្ធហាម៉ាសបាញ់រ៉ុក្កែតនិងកាំភ្លើងត្បាល់យ៉ាងហោចណាស់ ៦០០គ្រាប់នៅក្នុងប្រទេសអ៊ីស្រាអែលនិងបាញ់សម្លាប់ទាហានអ៊ីស្រាអែលពីរនាក់។
នៅក្នុងការសងសឹកចំពោះអំពើហឹង្សាដោយក្រុមហាម៉ាស់ យោធាអ៊ីស្រាអែលធ្វើការវាយប្រហារផ្ទាល់ខ្លួនរបស់ពួកគេទៅលើអ្វីដែលខ្លួនអះអាងថាមានគោលដៅរាប់រយនៃហាម៉ានិងអ៊ីស្លាមជីហាតនៅក្នុងតំបន់ឆ្នេរសមុទ្រ។រហូតមកដល់ពេលនេះ យ៉ាងហោចណាស់ប៉ាឡេស្ទីន ២៧នាក់និងជនស៊ីវិលអ៊ីស្រាអែល ៤នាក់ត្រូវសម្លាប់ ហើយជាង ១០០នាក់ទៀតរងរបួស។
IDF និយាយថា ការវាយប្រហារតាមអាកាសរបស់ខ្លួនសំលាប់ Hamed Ahmed Abed Khudri ដែលយោធាអ៊ីស្រាអែលចោទប្រកាន់ថាផ្តល់មូលនិធិដល់ការវាយប្រហារដោយកាំជ្រួចហាម៉ាសដោយការផ្ទេរលុយពីអ៊ីរ៉ង់ទៅកាន់ក្រុមប្រដាប់អាវុធនៅហ្គាហ្សា។IDF សរសេរនៅលើ Twitter ដោយភ្ជាប់ជាមូយរូបភាពនៃឡានតូយូតាកំពុងឆេះថា “ការផ្ទេរលុយអ៊ីរ៉ង់ទៅហាម៉ាសនិង PIJ [ប៉ាឡេស្ទីនអ៊ីស្លាមជីហាត]មិនមែនធ្វើឱ្យអ្នកក្លាយជាអ្នកជំនួញទេ វាធ្វើឱ្យអ្នកក្លាយជាភេរវជន” ។
នៅក្នុងការអភិវឌ្ឍថ្មីមួយ អ៊ីស្រាអែលបញ្ឈប់ការវាយប្រហារតាមអាកាសរបស់ខ្លួននៅលើទឹកដីប៉ាឡេស្ទីននិងលើកការរឹតបន្តឹងទាំងអស់ដែលដាក់នៅក្បែរតំបន់ហ្គាហ្សាបន្ទាប់ពីមន្ត្រីប៉ាឡេស្ទីនផ្តល់កិច្ចព្រមព្រៀងបទឈប់បាញ់គ្នាតាមលក្ខខណ្ឌជាមួយអ៊ីស្រាអែលដើម្បីបញ្ចប់អំពើហិង្សា។
ប្រភព៖
https://thehackernews.com/2019/05/israel-hamas-hacker-airstrikes.html