ប៉ូលិសចិនចាប់ខ្លួនជនសង្ស័យពីរនាក់ ពាក់ព័ន្ធការផ្សព្វផ្សាយព័ត៌មានមិនពិតតាមអ៊ីនធើណិត

0

ប៉ូលិសចិនបានឃាត់ខ្លួនបុរសពីរនាក់ ដោយសារតែការផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនពិតនៅលើអ៊ីនធើណិត អំពីក្រុមហ៊ុនបច្ចេកវិទ្យា Huawei។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០១៩។

បើតាមសេចក្តីរាយការណ៍ខាងលើ ក្រុមហ៊ុន Huawei បានច្រានចោល និងដាក់ពាក្យតវ៉ាអំពីពាក្យចចាមអារ៉ាម ដែលត្រូវបានចែកចាយតាមបណ្តាញអ៊ីនធើណិតថា បុគ្គលិកមួយចំនួនរបស់ Huawei ត្រូវបានចាប់ខ្លួនពីបទស៊ើបការណ៍សម្ងាត់ឲ្យអាមេរិក។ តាម រយៈការស៊ើបអង្កេតរបស់ប៉ូលិសបានបង្ហាញថា ពលរដ្ឋចិនម្នាក់រស់នៅទីក្រុង សិនជិន (Shenzhen) គឺជាអ្នកប្រឌិតព័ត៌មាននេះឡើង រួចផ្សព្វផ្សាយវាតាមកម្មវិធីផ្ញើសារទំនាក់ទំនងរបស់ចិន WeChat ខណៈម្នាក់ទៀតនៅក្រុង តុងក្វាន (Dongguan) បានបំប៉ោងរឿងនេះឲ្យកាន់តែធំ ហើយចែកចាយបន្តឲ្យរីកសាយថែមទៀត។ ពួកគេទាំងពីរនាក់ ម្នាក់ដំបូងត្រូវស្ថិតក្នុងមន្ទីរឃុំឃាំង ១០ថ្ងៃ និងម្នាក់ទៀតត្រូវជាប់ ០៣ថ្ងៃ។

គួរជម្រាបថា ទាក់ទិននឹងសេចក្តីរាយការណព័ត៌មានខាងលើ ក្រុមហ៊ុន Huawei ពុំបានឆ្លើយតបចំពោះនឹងសំណើសុំឲ្យផ្តល់ការ អត្ថាធិប្បាយពីសំណាក់ក្រុមអ្នកសារព័ត៌មាននៅឡើយទេ។ បច្ចុប្បន្ន Huawei កំពុងប្រឈមមុខនឹងការដាក់ទណ្ឌពីអាមេរិក ដែលហាម Huawei លែងឲ្យធ្វើប្រតិបត្តិការអាជីវកម្ម ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់អាមេរិក។ យ៉ាងណាក៏ដោយ Huawei ក៏នៅបន្តធ្វើប្រតិបត្តិការ និងពង្រីកសក្តានុពលទីផ្សាររបស់ខ្លួនដដែល ជាពិសេសបំផុតគឺការចុះកិច្ចព្រមព្រៀង 5G ជាមួយរុស្ស៊ីកាលពីពេលថ្មីៗនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here