កម្មវិធីផ្ញើសារ Telegram រងការវាយប្រហារ cyberattack យ៉ាងធ្ងន់ធ្ងរ

0

ក្រុមការងារ Privacy-focused messaging platform Telegram ផ្តល់ការពន្យល់ដល់អ្នកប្រើប្រាស់ពីបញ្ហារងការវាយប្រហារពី DDoS ​ តាមរយៈរូបភាពម្ហូបអាហារដ៏គួរឱ្យទាក់ទាញ។ “ម៉ាស៊ីន Servers របស់អ្នកទទួលសំណើរសំណល់ច្រើនហួសប្រមាណដែលរារាំងដំណើរការស្របច្បាប់។

ក្រុមហ៊ុនស្រាវជ្រាវសរសេរនៅលើធ្វីតធ័រ ក្រោយពីពួកគេអះអាងថា ជួបប្រទះការវាយប្រហារពី DDoS ដ៏មានឥទ្ធិពលមួយ នៅថ្ងៃពុធ ដែលកត្តានោះធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ Telegram messenger នៅអាមេរិក។ ក្រុមហ៊ុននោះសរសេរថា “ម៉ាស៊ីន Server រវល់ប្រាប់ពីរូបភាពដែលលោតមកកន្លែងខុស ប៉ុន្តែមានម៉ាស៊ីនជាច្រើនដែលមិនអាចឃើញ និងបញ្ជាទិញ»។ ក្រុមហ៊ុនរៀបរាប់ពីការវាយប្រហារតាមបែបឌីជីថល “(Denial of Service)” (DDoS) ហើយវាជាឃ្លាំងអាវុធវាយប្រហាររបស់អ៊ិនធឺរណិត។​ យ៉ាងណាមិញ

Telegram បន្តថា “រូបភាពទាំងនោះគឺបន្ថែមការផ្ទុកលើម៉ាស៊ីនបម្រើលើសពីការងារបន្ថែមទៀត ហើយរូបភាពទាំងននោះមិនអាចយកទិន្ន័យចេញពី BigMac របស់អ្នកទេ។ ទិន្នន័យរបស់អ្នកមានសុវត្ថិភាព។ ”

Telegram មិនបង្ហាញពីប្រភពដើមនៃការវាយប្រហារនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយយោងទៅតាមក្រុមហ៊ុន Downdetector.com ដែលជាគេហទំព័រដែលអ្នកប្រើ​ប្រាស់អាចរាយការណ៍ពីកំហុសជាមួយនឹងគេហទំព័រនោះបង្ហាញថា បញ្ហានេះហាក់ដូចជាបង្កផលប៉ះពាល់ដល់អ្នកប្រើប្រាស់ភាគច្រើននៅឆ្នេរសមុទ្រភាគខាងកើត និងខាងជើងនៃសហរដ្ឋអាមេរិក ក៏ដូចជានៅក្នុងប្រទេសប្រេស៊ីល និងអាហ្សង់ទីន។

ក្រោយពីមានការវាយប្រហារចាប់ផ្តើម រយៈពេលមួយម៉ោង Telegram ប្រកាសថា ស្ថានភាពមានស្ថិរភាពវិញ។ ថ្វីបើអ្នកប្រើប្រាស់របស់ Telegram មិនសប្បាយចិត្តនឹងការដាច់ដំណើរការក៏ដោយក៏អ្នកខ្លះមានការរំភើបចិត្តយ៉ាងខ្លាំងដោយមានការឆ្លើយតបយ៉ាងរហ័សពីក្រុមហ៊ុន។ “ពានរង្វាន់សម្រាប់ការពន្យល់ដ៏ល្អបំផុតពីគ្រោះថ្នាក់នៃការវាយប្រហារដោយ DDoS ទៅលើក្រុមហ៊ុន Telegram!” មានអ្នកប្រើប្រាស់ម្នាក់សរសេរលើធ្វីតធ័រ។

ប្រភពព័ត៌មាន៖

https://www.rt.com/news/461692-telegram-attack-whopper-ddos/

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here