អំឡុងពេលប្រារព្ធខួប ៤០ឆ្នាំ នៃគោលនយោបាយ “កំណែទម្រង់ និងការបើកចំហ” របស់ចិន កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅ។ ស្ថាបនិកក្រុមហ៊ុនអ៊ីនធឺណិតរបស់ចិន ចំនួន ៣រូប ទទួលបានរង្វាន់កិត្តិយស ពីបក្សកុម្មុយនិស្ដចិន សម្រាប់ការចូលរួមរបស់ពួកគេក្នុងការធ្វើកំណែទម្រង់ និងការបើកចំហ។
ម្ចាស់ក្រុមហ៊ុនយក្សរបស់ចិនទាំង ៣រូបនោះ មានលោក Robin Li ស្ថាបនិកក្រុមហ៊ុន Baidu លោក Pony Ma ស្ថាបនិកក្រុមហ៊ុន Tencent និងលោក Jack Ma ស្ថាបនិកក្រុមហ៊ុន Alibaba។
សូមបញ្ជាក់ថា ស្ថាបនិកក្រុមហ៊ុនទាំង៣ នេះ គឺស្ថិតក្នុងចំណោមបញ្ជីមនុស្សចំនួន ១០០នាក់ ដែលបក្សកុម្មុយនិស្ដចិន នឹងផ្ដល់រង្វាន់កិត្តិយស សម្រាប់ការចូលរួមក្នុងគោលនយោបាយ “កំណែទម្រង់ និងការបើកចំហ” ដែលផ្ដួចផ្ដើមដោយមេដឹកនាំចិន តេង ស៊ាវពីង កាលពី៤០ឆ្នាំ៕