បន្ទាប់ពី Google បានប្រកាសចេញមុខងារ AR កាលពីព្រឹត្តិការណ៍ I/O 2019 កន្លងទៅថ្មីៗនេះ ស្រាប់តែមុខងារដ៏ទំនើបនេះបានឃើញមានលើ YouTube។
មុខងារ ARCore Beauty អាចជួយឲ្យស្ដ្រីដែលជាអ្នកបង្កើតវីដេអូបង្រៀន ឬលក់ផលិតផលថែរក្សាសម្ផស្សអាចរកលុយបានងាយ និងប្រើពេលតិចផងដែរ។
ជាក់ស្ដែងដូចគណនីយូធូបមួយឈ្មោះ MAC Cosmetics ដែលបានធ្វើវីដេអូដោយប្រើបច្ចេកវិទ្យានេះដំបូងគេលើ YouTube បង្ហាញពីផលិតផលក្រែមលាបបបូរមាត់ ដែលកាលពីមុនត្រូវលាបដោយផ្ទាល់លើមាត់ ដើម្បីឲ្យអ្នកទស្សនា ចូលចិត្ត ក៏ប៉ុន្តែបច្ចេកវិទ្យា ARCore Beauty មានជម្រើសឲ្យ ល បានអេក្រង់ស្រាប់ ដោយគ្រាន់តែរើសពណ៌ដែលចូលចិត្តជាការស្រេច៕