យោងតាមប្រភពពីសារព័ត៌មាន The Wall Street Journal បានឲ្យដឹងថា ប្រភេទវីដេអូទាំងនោះជះឥទ្ធិពលអវិជ្ជមានដល់ការគិតរបស់ក្មេងៗ ប្រសិនបើដកចេញអាចនឹងការពារក្មេងៗបានពីការប៉ុនប៉ងណាមួយពីជនឆ្លៀតឱកាស ព្រោះក្មេងៗចេះតែចុចលើតំណភ្ជាប់(Link) ផ្តេសផ្ដាសឲ្យតែឃើញ។
ជាក់ស្ដែង កន្លងមកមានករណីបន្លំឲ្យក្មេងវាយបញ្ជូនកាតធនាគារដើម្បីបន្តមើលវីដេអូគំនូជីវចល និងលេងហ្គេមតាមរយៈ link ដាក់នៅខាងក្រោមវីដេអូថែមទៀតផង។
តែយ៉ាងណាមិញគណៈគ្រប់គ្រង Google នៅមិនទាន់សម្រេចយ៉ាងណានោះទេ ត្រូវរង់ចាំនិងសិក្សាលម្អិតបន្ថែមទៀត៕