Google កំពុងធ្វើការលើប្រព័ន្ធប្រតិបត្តិការថ្មីមួយ ដែលអាចនឹងប្រើជំនួសកន្លែង Android នៅ ៥ ឆ្នាំបន្ទាប់ ដែលមានឈ្មោះហៅថា Fuchsia ជាគម្រោងមួយបច្ចុប្បន្នដែលមានវិស្វករចំនួន ១០០ នាក់ចូលរួមក្នុងការអភិវឌ្ឍន៍។ នេះបើយោងតាមវេបសាយ Bloomberg។
ត្បិតថាមិនដូច Android ដែលរចនាប្រព័ន្ធផ្ដោតសំខាន់លើស្មាតហ្វូន និងឧបករណ៍នានាជាប្រភេទ Touchscreen ក៏ដោយ តែប្រព័ន្ធប្រតិបត្តិការថ្មី Fuchsia នឹងដាក់មុខងារគ្រប់គ្រងដោយសំឡេង និងបច្ចេកវិទ្យា AI ជាចម្បង ដើម្បីឧបករណ៍កាន់តែឆ្លាតវៃថែមមួយកម្រិតទៀត។ យ៉ាងណាមិញ វាមិនទាន់មានគំរូរូបរាងសម្រាប់ Fuchsia នៅឡើយទេ។
OS ថ្មីនេះត្រូវបានរចនា ដើម្បីកែប្រែទំហំអេក្រង់ច្រើនខុសគ្នា គោលដៅដំណើរការលើទូរទស្សន៍ រថយន្ត និងទូរទឹកកកឯណោះវិញ តែក៏មានលើស្មាតហ្វូនខ្លះដែរ តែមិនច្រើននោះទេ។
Fuchsia បង្កប់ដោយកូដជាប្រព័ន្ធស្មុគស្មាញខុសគ្នាពី Android ដោយ Android បង្កើតលើ Linux ខណៈ Fuchsia ពឹងផ្អែកលើ Zircon។ ការប្ដូរពី Linux នឹងអាចប៉ះពាល់លក្ខណៈអាចប្រើបានជាមួយ Hardware ចាស់ៗ តែប្រហែលនឹងនាំមកនូវបច្ចេកវិទ្យាថ្មីៗជាងនេះ។ ការអភិវឌ្ឍន៍ Fuchsia ថ្មី មិនបង្ហាញពីរូបរាង និងមុខងារនានានៅឡើយទេ។
បើការផ្លាស់ប្ដូរនេះកើតឡើងជាផ្លូវការមែន ក៏មានសន្ទុះយឺតយ៉ាវដែរ ដើម្បីនឹងនាំបទពិសោធន៍ថ្មីៗបន្តទៀត។ តែមែនទែនទៅ Google ធ្វើការលើគម្រោង Fuchsia មិនចម្លែកនោះឡើយព្រោះអនាគតអ្វីៗនឹងប្រែប្រួល មិនអាចចេះតែនៅមួយកន្លែងនោះទេ៕