ក្រុមហ៊ុន Facebook បានប្រកាសពីផែនការណ៍ត្រៀមដាក់ឲ្យប្រើប្រាស់នូវរូបិយប័ណ្ណឌីជីថល Libra កាលពីថ្ងៃទី ១៨ មិថុនាកន្លងទៅ ក្រោមការចូលរួមជាមួយវិនិយោគិនទាំង ២៨ ស្ថាប័ន។
ជុំវិញការចេញផ្សាយពីផែនការណ៍យក្សមួយនេះ ក៏មានការព្យាករណ៍ពីអ្នកជំនាញជាច្រើនជឿជាក់ថាតម្លៃនៃរូបិយប័ណ្ណពេញនិយម Bitcoin រំពឹងនឹងអាចឡើងថ្លៃខ្ពស់បានដូចគ្នា ពោលគឺអាចគេងប្រយោជន៍មួយផ្នែកធំពីការត្រៀមដាក់ឲ្យដំណើរការ Libra។
ហាងឆេង Bitcoin (BTC) នៅថ្ងៃទី ១៨ មិថុនា វេលាម៉ោង ០០:០០ នាទី មានតម្លៃ ៩ ២២១ ដុល្លារ លុះរំលងបីក្រោយលេចឈ្មោះ Libra តម្លៃកាក់អេឡិចត្រូនិក BTC ក៏បានហក់មកដល់ចំណុច ៩ ៧៣១ ដុល្លារ គិតត្រឹមម៉ោង ១០ ព្រឹកថ្ងៃសុក្រនេះ។