ប្រធានក្រុមហេគឃ័រ Lurk ចោទប្រកាន់ទៅតុលាការថាធ្វើការសម្រាប់ភ្នាក់ងារ CIA

0

មេដឹកនាំក្រុមហេគឃ័រលោក Lurk Konstantin Kozlovsky ចោទប្រកាន់ប្រធានតុលាការ លោកស្រី Larisa Shangina ថាធ្វើការងារផ្នែកសេវាស៊ើបការណ៍សម្ងាត់បរទេស។ យោងតាមលោក សកម្មភាពរបស់តុលាការស្រុក Kirov ក្រុង Yekaterinburg គំរាមកំហែងដល់ប្រពន្ធ័ធម្មនុញ្ញរុស្ស៊ី។ នៅសប្តាហ៍នេះតុលាការស្រុក Kirov ចាប់ផ្តើមពិចារណាអំពីករណីនៃពួកហេគឃ័រពីក្រុម Lurk។

ជនជាប់ចោទ Alexander Sofonov និង Konstantin Kozlovsky ម្តងហើយម្តងទៀតប្រកាសថា ពួកគេធ្វើការឱ្យប្រព័ន្ធស៊ើបការណ៍សម្ងាត់របស់រុស្ស៊ី។ លើសពីនេះទៅទៀតជនជាប់ចោទ ដាក់ពាក្យបណ្តឹងសុំដកប្រធានតុលាការចេញពីការកាត់ក្តី។ យោងតាមលោក Kozlovsky ពាក្យបណ្តឹង របស់គាត់គឺដោយសារតែតុលាការបដិសេធ ដើម្បីបិទដំណើរការពីអ្នកសារព័ត៌មានក្នុងអំឡុង សវនាការបឋមនៅពាក់កណ្តាលខែឧសភា។ វាគួរឱ្យកត់សម្គាល់ថាអ្នកកាសែតនៅពេលនេះត្រូវ គេអនុញ្ញាតឱ្យចូលក្នុងបន្ទប់សវនាការម្តងទៀតសម្រាប់ការថតរូប និងវីដេអូ។

លោក Kozlovsky និយាយថា “ការបើកបង្ហាញរឿងក្តីនេះអាចពាក់ព័ន្ធនឹងអសមត្ថភាព ឬគោលបំណង ចេតនារបស់ចៅក្រមទាក់ទងនឹងប្រព័ន្ធរដ្ឋធម្មនុញ្ញនៃសហព័ន្ធរុស្ស៊ី”។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំ លោក Kozlovsky ក៏ថ្លែងថាពួកគេមាន “ភស្តុតាងបច្ចេកទេសនៃរឿងធ្ងន់ធ្ងរ” និងណែនាំថា គួរតែត្រូវធ្វើឡើងនៅពីក្រោយទ្វារបិទជិត ”មិនខូចខាតដល់សន្តិសុខព័ត៌មាន”។ វាមានរឿងរ៉ាវ បច្ចេកវិទ្យាធ្ងន់ធ្ងរ ហើយការបកស្រាយខុសរបស់អ្នកកាសែតអាចបំផ្លាញផលប្រយោជន៍របស់រុស្ស៊ី។ មានការព្រួយបារម្ភចំពោះរុស្ស៊ីដែលជ្រៀតជ្រែកការបោះឆ្នោតអាមេរិក! Kozlovsky និយាយទៅ កាន់ចៅក្រម។

លោកបន្ថែមថា “ខ្ញុំជឿថាចៅក្រមគឺជាបុគ្គលិកនៃសេវាកម្មស៊ើបការណ៍សម្ងាត់បរទេស”។ ចម្លើយ របស់ចៅក្រមការពារថា “គាត់មិនមែនជាសមាជិកនៃសេវាកម្មស៊ើបការណ៍បរទេស” ដែលនាំឲ្យផ្ទុះ សំណើចនៅក្នុងបន្ទប់សវនាការ ហើយចូលទៅបន្ទប់ពិគ្រោះដើម្បីពិចារណាដកចេញពីតួនាទីជា ប្រធានតុលាការ។ សំណូមពររបស់អ្នកការពារត្រូវច្រានចោលបន្ទាប់ពីការសម្រាករយៈពេលមួយ ម៉ោង។

Ehackingnews.com រាយការណ៍ពីមុន នៅឆ្នាំ 2017 ថា លោក Kozlovsky ទទួលខុសត្រូវចំពោះ ការលួចចូលទៅក្នុងគណនីអ៊ីម៉ែលលោកស្រី Hillary Clinton ម៉ាស៊ីន server របស់គណៈកម្មាធិជាតិនៃ គណបក្សប្រជាធិបតេយ្យរបស់អាមេរិក និងសហគ្រាសយោធារបស់អាមេរិក។ គាត់ក៏គិតថាគាត់ ត្រូវជ្រើសរើសដោយ FSB ក្នុងឆ្នាំ 2008 និងធ្វើការវាយប្រហារតាមអ៊ីនធឺរណិតជាយូរមក ហើយ។ គាត់ក៏ត្រូវគេនិយាយផងដែរថា មេបញ្ជាការរបស់គាត់គឺ Dmitry Dokuchaev ដែលជា FSB។

FILE – In this Jan. 21, 2017, file photo, President Donald Trump, background, speaks at the Central Intelligence Agency in Langley, Va. Trump’s unpredictable foreign policy could hamper long-standing U.S. intelligence-sharing partnerships as countries react to a president who seeks closer ties to Russia and is unafraid to offend American allies by cracking down on immigration or getting angry with friendly leaders.(AP Photo/Andrew Harnik, File)

ប្រភព៖

https://www.ehackingnews.com/2019/06/the-head-of-hacker-group-lurk-accused.html

LEAVE A REPLY

Please enter your comment!
Please enter your name here