ក្រុមហ៊ុន​ទូរគមនាគមន៍​ធំ​មួយ​របស់​ប្រទេស​ហ្វីលីពីន​Globe Telecom ​Philip ​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​បណ្ដាញ 5G

0

​ថ្មីៗ​ក្រុមហ៊ុន​ទូរគមនាគមន៍​ធំ​មួយ​របស់​ប្រទេស​ហ្វីលីពីន​គឺ Globe Telecom ​Philip ​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​បណ្ដាញ 5G ​ដែល​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ខែ​ក្រោយ(​ខែ​កក្កដា) ឆ្នាំ ២០១៩ ខាង​មុខ​នេះ។

​យោង​តាម​ការ​ប្រភព​ពី​សារព័ត៌មាន CNAបាន​គូស​បញ្ជាក់​ថា ​ប្រទេស​ដែន​កោះ​មួយនេះ នឹង​ក្លាយ​ជា​ប្រទេស​ដំបូង​គេដែល​មាន​សេវា 5G ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ទាំង​ស្រុង​របស់​ក្រុមហ៊ុន Huawei ។

​សម្រាប់​តំបន់​ដែល​នឹង​មាន​សេវា 5G ​មុន​គេ​នៅ​ហ្វីលីពីន​គឺ​តំបន់​ Pasig ​ឬ​ (ទីក្រុង Pasig)ដែល​ជា​​សរសៃ​ឈាម​សេដ្ឋកិច្ច​របស់​ទីក្រុង​ធំ​គឺ Metro Manila ​ព្រម​ទាំង​បន្ត​ដល់​​ខេត្ត ២ ទៀត​គឺ ​ខេត្ត​ Cavite និង​ខេត្ត​ Bulacan ​ក្នុង​ប្រទេស​ហ្វីលីពីន៕

LEAVE A REPLY

Please enter your comment!
Please enter your name here