ការប្រើប្រាស់អ៊ីនធឺណិតល្បឿនលឿនជាកត្តាចាំបាច់មួយសម្រាប់ការស្រាវជ្រាវឬបំពេញតម្រូវការការងារនៃបុគ្គលម្នាក់ៗ។ តាមការស្រាវជ្រាវពី Compare the Market បានចែកចំណាត់ថ្នាក់បណ្តាប្រទេសដែលមានអ៊ីនធឺណិតល្បឿនលឿននិងថ្លៃចំណាយជាមធ្យម។
ក្នុងនោះរកឃើញថា ប្រទេសសិង្ហបុរី ឈរនៅចំណាត់ថ្នាក់ទី ១ ជាប្រទេសមានអ៊ីនធឺណិតល្បឿនលឿនដាច់គេក្នុងលោក ដោយជាមធ្យម Download Speed រត់បានដល់ ១៨៥,២៥Mbps ស្របពេល Upload Speed ឡើងខ្ពស់ដល់ ១៩២,០៨Mbps ហើយការទាញយកភាពយន្តរយៈពេល ១ ម៉ោងលើ Netflix ប្រើពេលត្រឹម ១៦ វិនាទី គត់។
តាមពីក្រោយដោយ អ៊ីស្លង់ ជាមធ្យមមាន Download Speed ល្បឿន ១៥៣,៣ Mbps ខណៈកូរ៉េខាងត្បូង ១១៤,៣១ Mbps និងហុងគ្រី ១០៨,៧៨Mbps។ ក្នុងនោះល្បឿនយឺតបំផុតគឺនៅប្រទេសប្រ៊ុយណេ ដោយរត់បានត្រឹម ១៥,១៥Mbps និងចំណាយពេល ៣ នាទី និង ១៨ វិនាទីដើម្បីទាញយកខ្សែភាពយន្តរយៈពេល ១ ម៉ោងលើ Netflix។
ចំពោះថ្លៃចំណាយជាមធ្យមប្រចាំខែ របាយការណ៍ខាងលើបង្ហាញថាអ៊ីស្រាអែលជាប្រទេសចាយតិចបំផុតដោយអស់ត្រឹម ១៣,៤២ ដុល្លារ ខណៈខ្ពស់បំផុតគឺនៅប្រទេសសេដ្ឋីអារ៉ាប់រួមចំណាយដល់ ១៦១,៨២ ដុល្លារ/ខែ ៕
![](https://i0.wp.com/cdn.nctc.gov.kh/2019/07/5c6d158ad1283_1550652780_large.jpg?resize=696%2C464&ssl=1)