នៅថ្ងៃទី ១៨ មិថុនាកន្លងទៅនេះ អង្គការណាសា បានបង្ហាញឲ្យសាធារណជនដឹងថាប្រព័ន្ធ Network របស់ខ្លួន ត្រូវបាន Hacker ម្នាក់ចូលលុកលុយ។
Network ដែលត្រូវគេលុកលុយគឺស្ថិតនៅផ្នែកបន្ទប់ពិសោធន៍ Jet Propulsion របស់ណាសាផ្ទាល់តែម្ដង។ ការលុកលុយនេះដែរ ខាង Hacker បានប្រើប្រាស់កូនកុំព្យូទ័រតូចម៉ូដែល Raspberry Pi ដែលមានតម្លៃត្រឹម ៣៥ ដុល្លារប៉ុណ្ណោះ។
Hacker ប្រើប្រាស់គណនីផ្ទៃក្នុងមួយ និងចូលទៅកាន់ Network រយៈពេលប្រមាណ ១០ ខែឯណោះ។ ពេលស្ថិតនៅក្នុង Network នេះ Hacker រូបនោះបានធ្វើការស្វែងរកឯកសារចំនួន ២៣ សំណុំ ដែលមានពីរសំណុំផ្ទុកនូវព័ត៌មានអំពីបេសកកម្មភពអង្គារនាពេលបច្ចុប្បន្ននេះ។ Hacker បានលួចយកទិន្នន័យដែលមានទំហំប្រមាណ ៥០០ MB។
គួរដឹងថាការលុកលុយនេះកើតមានឡើងតាំងពីខែមេសា ឆ្នាំ ២០១៨ មកម្ល៉េះ ហើយទើបតែពេលនេះ ណាសា បានចេញផ្សាយជាផ្លូវការ ឲ្យមហាជនបានដឹង៕