គិតត្រឹមយប់ថ្ងៃអង្គាររូបិយប័ណ្ណឌីជីថល Bitcoin (BTC) បានមានការកើនឡើងដល់ ១១ ៣២៤ ដុល្លារ/ឯកតា ដែលវាជាតម្លៃកើនខ្ពស់មិនធ្លាប់មានក្នុងរយៈពេលជាងមួយឆ្នាំចុងក្រោយ។ ធៀបនឹងចុងឆ្នាំទៅ តម្លៃនេះមានការកើនឡើងប្រមាណ ២០០ ភាគរយដែលធ្វើឲ្យអ្នកវិនិយោគក្នុងវិស័យកាក់អេឡិចត្រូនិកមួយនេះទំនងអាចកើបបានផលចំណេញជាច្រើន។
តាមការព្យាករណ៍របស់ប្រធានក្រុមហ៊ុន ThinkMarkets លោក Naeem Aslam បានសង្កត់ធ្ងន់ថារូបិយប័ណ្ណ BTC នឹងហក់ដល់ខ្ទង់ ១០០ ០០០ ដុល្លារ នៅពេលខាងមុខ។ នេះបើយោងតាមបទសម្ភាសន៍ដែលផ្តល់ជូន Fox Business កាលពីថ្ងៃទី ២៤ មិថុនាកន្លងទៅ។
លោកពន្យល់ថាក្នុងរយៈពេល ២ ខែចុងក្រោយ តម្លៃនៃកាក់ BTC បានមានការកើនឡើងខ្លាំងក៏ដោយសារកត្តានៃសង្រ្គាមពាណិជ្ជកម្មរវាងរដ្ឋាភិបាលអាមេរិក-ចិន។
រំឭកថាបុគ្គលមួយរូបផ្សេងទៀតជាបុគ្គលិកបម្រើការនៅ Cointelegraph លោក Trace Mayer ក៏ធ្លាប់ព្យាករណ៍ស្រដៀងគ្នាថា Bitcoin នឹងមានហាងឆេងខ្ពស់មកវិញនាឆ្នាំ ២០១៩ នេះ ពោលគឺអាចឡើងដល់ ២១ ០០០ ដុល្លារ។