កម្មវិធី Facebook នៅលើ Android និង iOS កំពុងធ្វើតេស្តលើមុខងារថ្មីមួយ ដែលអាចឲ្យអ្នកប្រើប្រាស់បិទសញ្ញាក្រហមនៃ Notification តាម Tab នីមួយៗលើកម្មវិធី។
កម្មវិធី Facebook បានប្រើប្រាស់សញ្ញាចុចពណ៌ក្រហម ដើម្បីបង្ហាញថាមានមាតិកាថ្មីនៅក្នុង Tab ដូចជា វីដេអូ និង Group ជាដើម។ ប៉ុន្តែមានមនុស្សជាច្រើនយល់ថាសញ្ញានេះផ្ដល់ការរំខានទៅវិញ។ ដើម្បីឲ្យបាត់សញ្ញាក្រហមនេះត្រូវចុចចូល Tab មួយៗ។
Facebook បានពិចារណាលើជម្រើសផ្អាកសញ្ញាក្រហមនេះបណ្ដោះអាសន្ន ប៉ុន្តែក្រោយមកសម្រេចថាផ្ដល់ជម្រើស បិទ/បើក ប្រសើរជាង៕