ថ្មីៗនេះក្រុមហ៊ុនតេឡេក្រាម (Telegram) បានធ្វើការកែប្រែដែលអាចឲ្យអ្នកប្រើប្រាស់ធ្វើការអាប់ដេតកម្មវិធីទៅជំនាន់ថ្មី។មុខងារថ្មីៗមួយចំនួនដែលធ្វើអោយអ្នកប្រើប្រាស់កាន់តែមានភាពងាយស្រួលដូចជា ការបន្ថែមបញ្ជីឈ្មោះអ្នកប្រើប្រាស់តាមរយៈទីតាំង (Locations) ឬការផ្លាស់ប្ដូរអ្នកគ្រប់គ្រង (admin) នៅក្នុង group chat ឬក៏លោកអ្នកអាចចូលទៅក្នុង chat ដោយគ្រាន់តែប្រើកម្មវិធី Siri ជាដើម។ដើម្បីប្រើប្រាស់មុខងារ បន្ថែមបញ្ជីឈ្មោះនេះបានអ្នកប្រើប្រាស់តាមរយៈទីតាំង(Locations) លោកអ្នកអាចចុចលើប៉ូតុង Contacts រួចចុចលើ Add People Nearby ប្រសិនបើលោកអ្នកពុំបានបើកមុខងារ Location សម្រាប់ប្រើជាមួយកម្មវិធីតេឡេក្រាម(Telegram) ជាមុនទេ វានឹងប្រាប់ឱ្យលោកអ្នកបើកមុខងារ Location នេះនៅក្នុង Settings របស់ទូរសព្ទជាមុនសិន៕