លោក Jony Ive តំណែងជាប្រធានជាន់ខ្ពស់ផ្នែកឌីហ្សាញនៅ Apple Inc និងជាបុគ្គលដ៏សំខាន់មួយរូបរបស់ Apple ដែលបានឌីហ្សាញស្ទើររាល់ផលិតផលទាំងអស់ឱ្យ Apple រួមទាំងទីស្នាក់ការកណ្ដាល Apple Park ផងដែរ។ តែយ៉ាងណាមិញ លោកបានប្រកាសចាកចេញពីក្រុមហ៊ុន Apple ទៅបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួន Cupertino company។
យោងតាមការចុះផ្សាយលើគេហទំព័រ Apple លោក Jony Ive នៅតែមានទំនាក់ទំនងជាមួយ Apple ដដែល តែឋានៈជាដៃគូរកស៊ីនិងជា Client របស់ Apple វិញម្ដង។
រំឮកដែរថា ផលិតផលរបស់ Apple រួមមាន MacBook Pro, iMac, MacBook Air, iPod, iPod Touch, iPhone, iPad, iPad Mini និងប្រព័ន្ធប្រតិបត្តិការ iOS សុទ្ធតែបានឆ្លងកាត់ស្នាដៃឌីហ្សាញរបស់លោក Sir Jonathan Paul ទាំងអស់៕
