កាលពីចុងសប្ដាហ៍កន្លងទៅ គ្រប់គ្នាបានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលខ្លាំង នៅពេលដែលលោក Jony Ive ប្រធានផ្នែកឌីហ្សាញបានប្រកាសដើរចេញពី Apple ដោយមិនបានប្រាប់ពីមូលហេតុឡើយ។ នៅពេលនេះ The Wall Street Journal បានចេញផ្សាយរឿងរ៉ាវផ្ទៃក្នុងរបស់ Apple ដែលបាននាំឲ្យលោក Jony ឈានដល់ដំណាក់កាលដើរចេញ។
Jony អស់ចិត្តនឹងលោក Tim Cook ដែលមិនសូវអើពើនឹងការអភិវឌ្ឍន៍ផលិតផល។ នេះអាចបកស្រាយបានថាហេតុអ្វីបានជា Tim នៅពេលខ្លះទើបឃើញមុខមាត់ផលិតផលថ្មីលើកដំបូងនៅទីតាំងបង្ហាញផលិតផល ដូចអ្នកដទៃទៀតដែរ។ ជាក់ស្ដែងដូចរូបភាពខាងក្រោមនេះ ៖
- Jony មានអារម្មណ៍បាក់ទឹកចិត្តរឹតតែខ្លាំងទៅ នៅពេលដែលសមាជិកក្រុមប្រឹក្សាភិបាលនៅ Apple មានពោរពេញដោយសមាជិកដែលគ្មានប្រវត្តិទាក់ទងនឹងមុខជំនួញរបស់ក្រុមហ៊ុន។
- Apple នឹងបង់ថ្លៃឲ្យក្រុមហ៊ុនថ្មីរបស់ Jony រាប់លានដុល្លារក្នុងមួយឆ្នាំ ដើម្បីបន្តធ្វើការជាមួយ Apple ទៀត។
- Jony មិនឯកភាពនឹងមេដឹកនាំ Apple ខ្លះ អំពីការដាក់តំណែងឲ្យ Apple Watch។ Jony បានជំរុញថា Apple Watch គួរតែលក់ជាផលិតផល Fashion មិនមែនជាគ្រឿងបន្ទាប់បន្សំនៃ iPhone នោះទេ។ Apple អាចលក់ Apple Watch បានត្រឹម ១ ភាគ ៤ នៃការព្យាកររបស់ក្រុមហ៊ុននៅឆ្នាំដំបូង ដោយមាន Apple Watch ស៊េរីពិសេសតម្លៃ ១៧ ០០០ ដុល្លារ រាប់ពាន់គ្រឿងលក់មិនចេញ៕