នៅយប់ថ្ងៃទី ៣ កក្កដាកន្លងទៅបណ្តាញសង្គមធំៗ ៣ មាន Facebook Instagram និង WhatsApp បានជួបបញ្ហាដំណើរការមិនប្រក្រតី។ ទៅមើល Facebook ដែលមានអ្នកប្រើប្រាស់ខ្ទង់ ២ ពាន់លាននាក់ ជួនពេលដែលជួបបញ្ហាអ្នកជំនាញនិងអ្នកប្រើប្រាស់ជាច្រើនបានបង្វែរការចាប់អារម្មណ៍ដល់ការធ្វើការរបស់ប្រព័ន្ធសម្គាល់រូបភាព AI លើបណ្តាញសង្គមយក្សមួយនោះ។
សឹងគ្រប់រូបភាពទាំងអស់កាលពីយប់មិញ មិនអាចបង្ហាញឲ្យអ្នករាល់គ្នាបានឃើញនោះទេ ដោយឡែកត្រឹមលោតឃើញផ្ទៃសនិងទិន្នន័យលម្អិតមួយចំនួន។ កំហុសបច្ចេកទេសនេះបានធ្វើឲ្យអ្នកប្រើដឹងថារាល់រូបភាពបង្ហោះលើបណ្តាញសង្គមទាំងអស់ Facebook បានប្រើប្រាស់ AI ក្នុងការសម្គាល់ថាក្នុងរូបភាពនោះមានអ្វីខ្លះ។ជាក់ស្តែងប្រសិនអ្នកបង្ហោះរូបភាពទាក់ទិននឹងផ្កា AI អាចស្កេនដឹងភ្លាមនិងរក្សាទិន្នន័យនោះទុកកំណត់ជាពាក្យថា ‘Flower’ ហើយក៏អាចសម្គាល់ដឹងគ្រប់សកម្មភាពរាំ ច្រៀង ឈរ អង្គុយទាំងអស់ដែលមានក្នុងរូបភាព រហូតកុំថាឡើយសូម្បីតែការរាប់ដល់ចំនួនមនុស្សក្នុងរូបនោះទៀតផង។
ចំណុចពិសេសនៃដំណើរការ AI បែបនេះ តាមការបង្ហើបពីអ្នកជំនាញបានឲ្យដឹងថានោះអាចជាការគេងប្រយោជន៍ដ៏សំខាន់មួយជួយឲ្យក្រុមហ៊ុន Facebook អាចបង្ហាញផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មដល់អ្នកប្រើប្រាស់ចំគោលដៅ ដោយ Facebook អាចដឹងរឿងរ៉ាវសំខាន់ជាច្រើនពីអ្នក មិនថាប្រភេទសត្វចិញ្ចឹម ទម្លាប់ ឬទីកន្លែងកម្សាន្តដែលអ្នកបានទៅជាដើម។