អ្នកប្រាកដជាដឹងហើយថា ការផ្សាយពាណិជ្ជកម្មលើអនឡាញសព្វថ្ងៃមានភាពពេញនិយម និងមានតម្លៃថ្លៃៗណាស់ ក៏ប៉ុន្តែនៅក្នុងអនឡាញនោះ គេមានបែងចែកជាច្រើនទៀតដូចជា បណ្ដាញសង្គម និងវិបសាយជាដើម។ តួលេខនៃភាគរយការផ្សាយពាណិជ្ជកម្មលើអនឡាញទាំង ២ កំពុងប្រទាញប្រទង់គ្នាខ្លាំង យកចំណាត់ថ្នាក់ល្អរៀងខ្លួន។
យោងតាមរបាយការណ៍ថ្មីមួយ ចេញផ្សាយដោយ Global WebIndex ក្នុងត្រីមាស ១ឆ្នាំ ២០១៩ បានឲ្យដឹងថា ចំនួនអ្នកប្រើប្រាស់អ៊ីនធឺណិតប្រមាណជា ១៣៩ ៣៩៧ លាននាក់ចន្លោះអាយុពី ១៦ ដល់ ៦៤ ឆ្នាំ បានដឹងបានឃើញពាណិជ្ជកម្មទាំងនោះ តាមរយៈបណ្ដាញសង្គមច្រើនជាងគេ ដែលមានចម្រុះគ្រប់ប្រភេទដល់ទៅ ២៨% និងតាមពីក្រោយដោយពាណិជ្ជកម្មលើវិបសាយចំនួន ២៧%។
ប្រភពដដែលបានបន្ថែមថា ចំនួននេះអាចនឹងកើនឡើង ៣១% ធៀបនឹងឆ្នាំមុនៗ។ គេរំពឹងថា ភាពសំបូរបែបនឹងប្រជាប្រិយភាពពាណិជ្ជកម្មលើអនឡាញនេះ នឹងឡើងលើសឈរតំណែងលេខ ១ នៅប៉ុន្មានឆ្នាំខាងមុខទៀត។