មន្ត្រីផ្នែកទំនាក់ទំនងលោក Sam Basil បាននិយាយថាអ្នកប្រើប្រាស់ដែលបង្ហោះរូបភាពអាសអាភាស, បង្ហោះព័ត៌មានក្លែងក្លាយ រួមទាំងគណនីក្លែងក្លាយ នឹងត្រូវបើកបង្ហាញមុខ។ ជនដែលល្មើសនឹងច្បាប់ឧក្រិដ្ឋកម្មលើអ៊ីនធឺណិតដែលបង្កើតឡើងនៅឆ្នាំ ២០១៦ នឹងត្រូវប្រមូលយកមកកាត់ទោស។
បន្ថែមពីនេះលោក Basil ក៏បានលើកឡើងពីគោលបំណងនៃការបង្កើតបណ្ដាញសង្គមផ្ទាល់ខ្លួនសម្រាប់ប្រទេស Papua New Guinea ដើម្បីឲ្យពលរដ្ឋនៃប្រទេសនេះ ប្រើប្រាស់ដោយប្រើអត្តសញ្ញាណពិតប្រាកដរបស់ខ្លួន។
“ប្រសិនបើចាំបាច់ យើងនឹងប្រមូលអ្នកផលិតកម្មវិធីក្នុងស្រុកដើម្បីបង្កើតវិបសាយមួយសម្រាប់ជាប្រយោជន៍ដល់ពលរដ្ឋនៃប្រទេស Papua New Guinea ដើម្បីធ្វើការទំនាក់ទំនងនៅក្នុងប្រទេស និងក្រៅប្រទេសផងដែរ”។ នេះជាការបញ្ជាក់បន្ថែមរបស់លោក Basil។
ត្បិតថាប្រជាជន Papua New Guinea ត្រឹម ១០% មានអ៊ីនធឺណិតប្រើប្រាស់ ប៉ុន្តែរដ្ឋាភិបាលមានភាពសកម្មបំផុតក្នុងការអនុវត្តន៍ច្បាប់អនឡាញរបស់ខ្លួន៕