បុរសសញ្ជាតិវៀតណាមមួយរូបបានបង្កើតជាភាពភ្ញាក់ផ្អើលមួយដោយហ៊ានចំណាយ៤០០០០០ដុល្លារដើម្បីស៊ីមកាតទូរសព្ទមួយមានលេខ០៩៧៧៧៧៧៧៧៧។
នុងសម័យសង្គ្រាមឥណ្ឌូចិនទីបីលេខប្រាំពីរមានសំនៀងប្រកបស្រដៀងគ្នានឹងពាក្យចម្រើនហើយដោយផ្អែកតាមទ្រឹស្ដីនេះលេខប្រាំពីរ៨ដងមានន័យថាចម្រើន៨ដង។នេះបើតាមការឲ្យដឹងពីលោកQuangដែលបានសម្រេចទិញស៊ីមនេះ។
លោកQuangម្ចាស់ហាងទូរសព្ទនៅទីក្រុងហូជីមិញបានទិញស៊ីមនេះពីលោកDoTrongHieuអ្នកចាត់ការនៃក្រុមហ៊ុនពាណិជ្ជកម្មនិងសេវាកម្មមួយដើម្បីយកមកប្រើជាលេខទូរសព្ទហាងរបស់ខ្លួន។
សម្រាប់ស៊ីមដែលមានលេខប្រាំពីរ៨ដងនេះមិនថ្លៃដូចជាស៊ីមដែលតារាម៉ូដែលស្រីវៀតណាមNgocTrinhបានទិញកាលពីថ្មីៗនេះឡើយដែលមានតម្លៃដល់៦៧០០០០ដុល្លារឯណោះ៕