Instagram គ្រោងនឹងបញ្ចេញ មុខងារថ្មីពីរដើម្បីប្រឆាំងការមាក់ងាយតាមប្រព័ន្ធអុីនធឺណិត (Online Bullying) ពីសំណាក់អ្នកបញ្ចេញបតិទៅលើនរណាម្នាក់នៅលើបណ្ដាញសង្គមរបស់ខ្លួន។
ព្រោះថាការវាយប្រហារតាមប្រព័ន្ធអុីនធឺណិតដោយប្រើបណ្ដាញសង្គមគឺ ជាបញ្ហាស្មុគស្មាញមួយ អស់រយៈពេលជាច្រើនឆ្នាំមកហើយប៉ុន្តែពេលនេះ Instagram បានប្រើប្រាជ្ញាសិប្បនិម្មិត (AI) ដើម្បីការកាត់បន្ថយគំរាមកំហែងក្នុងការបញ្ចេញមតិ ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់។
មុខងារថ្មីនេះមានតួនាទីសម្រាប់ជូនដំណឹងឱ្យអ្នកប្រើប្រាស់គិតឡើងវិញ មុននិងបញ្ចេញមតិដែលមិនសមរម្យណាមួយទៅលើគណនីរបស់អ្នកដទៃ។ នេះជាវិធីដើម្បីកន្ត្រាក់អារម្មណ៍ ដល់អ្នកប្រើប្រាស់ថា មតិរបស់គេគឺមិនសមរម្យ។
មុខងារថ្មីទីពីរ គឺអាចឱ្យអ្នកប្រើដាក់ការកំណត់ (Restrict) ទៅលើកគណនីណាដែលអ្នកពុំចូលចិត្ត ការដាក់កម្រិតទៅលើមតិទាំងឡាយណាដែលអ្នកទទួលបានពីគណនីនោះ នឹងមិនត្រូវបានមើលឃើញដោយអ្នកដ៏ទៃឡើយ លើកលែងតែអ្នកអនុញ្ញាត៕