ការសិក្សាមួយបង្ហាញថា កម្មវិធី Android Apps ច្រើនជាង ១ ពាន់ឈ្លានពានទិន្នន័យរបស់អ្នក

0

អ្នកស្រាវជ្រាវរកឃើញកម្មវិធី Android ច្រើនជាង ១.000មានពាក់នឹងការទាញយកទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់ សូម្បីតែអ្នកប្រើប្រាស់បដិសេធមិនអនុញ្ញាតឱ្យកម្មវិធីចូលប្រើព័ត៌មានរបស់ពួកគេក៏ដោយ។ ការរកឃើញនោះត្រូវគេធ្វើបទបង្ហាញនៅ Confid​en​tialCon ដែលជាសន្និសីទមួយរៀបចំដោយគណៈកម្មការពាណិជ្ជកម្មសហព័ន្ធអាមេរិកនៅចុង​ខែមិថុនា។ គំរូសិក្សាមានចំនួនប្រមាណ ៨៨.000កម្មវិធីពី Google Play ។

ក្រោយមក ក្រុមអ្នកស្រាវជ្រាវស៊ើបអង្កេតលើដំណើរការផ្ទេរទិន្នន័យរបស់ពួកគេ ក្រោយពីអ្នកប្រើប្រាស់បដិសេធចំ​ពោះសិទ្ធិចូលប្រើប្រាស់ទិន្នន័យ។ ពួកគេរកឃើញថា កម្មវិធីចំនួន ១.៣២៥ប្រើវិធីសាស្ត្រដោះស្រាយបញ្ហាដើម្បីប្រមូលទិន្នន័យពីប្រភពនៅក្នុងផ្នែកទន់(software) របស់ទូរស័ព្ទ។ កម្មវិធីមួយក្នុងចំណោមកម្មវិធីដែលរៀបរាប់គឺ Shutterfly ជាកម្មវិធីប្រើសម្រាប់កែរូបថត។

ការសិក្សារកឃើញថា វាប្រមូលផ្តុំគោល(កូអរដោនេ) GPS ដែលរូបថតត្រូវបានថតហើយ ក្រោយមកផ្ញើព័ត៌មានទៅម៉ាស៊ីនមេរបស់ខ្លួនដោយមិនគិតថា អ្នកប្រើអនុញ្ញាត ឬបដិសេធមិនឱ្យកម្មវិធីនោះចូលក្នុងទីតាំងរបស់ពួកគេ ឬក៏អត់នោះទេ។   អ្នកនាំពាក្យឱ្យ Shutterfly និយាយក្នុងសេចក្តីថ្លែងការណ៍ឆ្លើយតបទៅនឹងការសិក្សាថា សេវាកម្មរូបថត Shutterfly ប្រើទិន្នន័យនេះដើម្បីបង្កើនបទពិសោធឱ្យអ្នកប្រើប្រាស់ជាមួយនឹងលក្ខណៈពិសេសដូចជា៖ ប្រភេទ និងការផ្ដល់យោបល់លើកម្មវិធីផ្ទាល់ខ្លួនស្របតាមគោលនយោបាយភាពឯកជនរបស់ Shutterfly ក៏ដូចជាកិច្ចព្រមព្រៀងរបស់អ្នកអភិវឌ្ឍន៍ប្រព័ន្ធ Android ។

គេរកឃើញថា កម្មវិធីមួយចំនួនមិនបានបំពានលើការកំណត់ឯកជនទេ ប៉ុន្តែកម្មវិធីទាំងនោះប្រើ “piggybacking” ដើម្បីទទួលបានទិន្នន័យពីកម្មវិធីផ្សេងទៀតដែលអ្នកប្រើប្រាស់អនុញ្ញាតឱ្យមានការចូលដំណើរការ។ នេះមិនមែនជាលើកទីមួយទេដែលមានសំណួចោទសួរពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនបច្ចេកវិទ្យាដើម្បីការពារភាពឯកជនរបស់អ្នកប្រើប្រាស់។

នៅឆ្នាំមុន  ភ្នាក់ងារ AP រាយការណ៍ថា ក្រុមហ៊ុន Google បន្តរក្សាទុកទិន្នន័យទីតាំងរបស់អ្នកប្រើប្រាស់សូម្បីតែនៅក្នុងករណីអ្នកប្រើបានបិទលើមុខងារ ‘ប្រវត្តិទីតាំង’ (Location History)។  លោក Egelman នឹងបង្ហាញព័ត៌មានលម្អិតបន្ថែមអំពីការស្រាវជ្រាវក្នុងសន្និសិទសន្តិសុខ Usenix នៅខែសីហា នេះបើយោងតាមការចេញផ្សាយពីក្រុមហ៊ុនបច្ចេកវិទ្យាអនឡាញ CNET ។

ប្រភពព័ត៌មាន៖

https://www.rt.com/news/463675-android-apps-harvesting-data-privacy/

 

LEAVE A REPLY

Please enter your comment!
Please enter your name here