ឯកសារ និងអ៊ីម៉ែលពី FBI និង ICE បង្ហាញថា ពួកគេប្រើរូបថតលើអាជ្ញាបណ្ណអ្នកបើកបរដែលយកពីមូលដ្ឋានផ្ទុកទិន្នន័យ DMV ដើម្បីធ្វើការកំណត់ស្គាល់ផ្ទៃមុខ។ FBI ធ្វើការស្រាវជ្រាវកំណត់ផ្ទៃមុខចំនួន ៤០០០នាក់ក្នុងមួយខែ ហើយមូលដ្ឋានផ្ទុកទិន្នន័យ DMV ត្រូវគេប្រើដើម្បីធ្វើការកំណត់អត្តសញ្ញាណជនសង្ស័យក្នុងករណីឧក្រិដ្ឋកម្មកម្រិតទាប។ ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) និងអង្គភាពអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ(ICE) កំពុងតែទាញយកទិន្នន័យពីមូលដ្ឋានផ្ទុក DMV (DMV driver) របស់រដ្ឋដើម្បីស្វែងរកការកំណត់ផ្ទៃមុខដោយពុំមានការយល់ព្រមពីអ្នកបើកបរ។
ខ្លឹមសារលំអិត
ក្រុមអ្នកស្រាវជ្រាវមកពី Georgetown Law ចែករំលែកឯកសារ និងអ៊ីម៉ែលដែលមានរយៈពេល ៥ ឆ្នាំរបស់ FBI និង ICE ជាមួយភ្នាក់ងារព័ត៌មានវ៉ាស៊ីនតោនប៉ុស្តិ៍។ ឯកសារ និងអ៊ីម៉ែល មកពី FBI និងICE បង្ហាញថា ពួកគេប្រើរូបថតលើអាជ្ញាបណ្ណអ្នកបើកបរដែលយកចេញពីប្រព័ន្ធផ្ទុកទិន្នន័យ DMV សម្រាប់ការស្វែងរកកំណត់ផ្ទៃមុខ។ គេកត់សម្គាល់ឃើញថា ពុំមានការសម្រេចចិត្តពីរដ្ឋ ឬសភា អនុញ្ញាតឱ្យបង្កើតប្រព័ន្ធកំណត់ស្គាល់ផ្ទៃមុខដោយផ្អែកលើព័ត៌មានដែលប្រមូលពីមូលដ្ឋានទិន្នន័យលើអាជ្ញាបណ្ណឡើយ។ លោក Adam Levin ស្ថាបនិកក្រុម CyberScout មានប្រសាសន៍ថា “នេះគឺជាការ បំពានយ៉ាងធ្ងន់ធ្ងរលើភាពឯកជនរបស់អ្នកប្រើប្រាស់នៅពេលដែលភ្នាក់ងាររដ្ឋាភិបាល អនុញ្ញាតឱ្យគេចូលប្រើទិន្នន័យផ្ទាល់ខ្លួនលើអាជ្ញាប័ណ្ណរបស់អ្នកបើកបរដោយគ្មានការយល់ព្រមស្របច្បាប់” ។
សំណើរសុំទិន្នន័យកំណត់ស្គាល់ផ្ទៃមុខ
FBI ធ្វើកិច្ចការស្រាវជ្រាវកំណត់ផ្ទៃមុខចំនួន ៤០០០នាក់ក្នុងមួយខែ ហើយប្រព័ន្ធផ្ទុកទិន្នន័យ DMV ត្រូវគេប្រើដើម្បីកំណត់អត្តសញ្ញាណជនសង្ស័យក្នុងករណីឧក្រិដ្ឋកម្មកម្រិតទាប។ យោងតាមប្រភពព័ត៌មានពីវ៉ាស៊ីនតោនប៉ុស្តិ៍បង្ហាញឱ្យដឹងថា ការស្នើសុំចូលប្រើមូលដ្ឋានផ្ទុកទិន្នន័យ DMV អាចមិនផ្លូវការដូចការផ្ញើអ៊ីម៉ែលទៅ DMV contact ។ រដ្ឋចំនួន ២១អនុញ្ញាតឱ្យ FBI ធ្វើការស្កេនរូបថតលើអាជ្ញាបណ្ណ(license)។ ទោះយ៉ាងណាក៏ដោយ នៅក្នុងរដ្ឋវ៉ាស៊ីនតោន ទីភ្នាក់ងារអនុវត្តច្បាប់តម្រូវឱ្យមានដីកាបង្គាប់ពីតុលាការដើម្បីដាក់សំណើរសុំទិន្នន័យកំណត់ស្គាល់ផ្ទៃមុខ។
ការឆ្លើយតប
FBI ចង្អុលទៅរកមតិយោបល់ដែលលោក Kimberly Del Greco អនុប្រធានជំនួយការនាយករដ្ឋមន្ត្រីធ្វើឡើងនៅពីខែមុន។ ZenNet រាយការណ៍ដកស្រង់ប្រសាសន៍របស់លោក Kimberly Del Greco ថា “បច្ចេកវិទ្យាទទួលស្គាល់ផ្ទៃមុខគឺមានភាពចាំបាច់ដើម្បីរក្សាសេរីភាពរបស់ប្រទេសយើង និងធានាឱ្យបាននូវសេរីភាពជាតិរបស់យើង និងការពារសន្តិសុខរបស់យើង” ។
ប្រភពព័ត៌មាន៖