Megvii ក្រុមហ៊ុនផ្គត់ផ្គង់បច្ចេកវិទ្យាស្កេនផ្ទៃមុខរបស់ប្រទេសចិន បានពង្រីកការអភិវឌ្ឍបន្ថែមទៀតទៅលើការសម្គាល់ទិន្នន័យលើតួខ្លួនរបស់សត្វចិញ្ចឹម។ របាយការណ៍ពី Abacus News បានឲ្យដឹងថាការបង្កើតថ្មីនេះ ផ្តោតសំខាន់ទៅលើការសម្គាល់ផ្នែកច្រមុះ (Nose Prints) របស់សុនក ដូចទៅដែលខ្ចៅដៃ (Finerprints) របស់មនុស្សអ៊ីចឹងដែរ។
ដំណើរការនៃកម្មវិធី Megvii ត្រូវបានក្រុមហ៊ុនសង្កត់ធ្ងន់ថាអនុញ្ញាតឲ្យអ្នកប្រើអាចចុះឈ្មោះសុនកដែលអ្នកប្រើប្រាស់ចិញ្ចឹម តាមរយៈការស្កេនជាមួយកាមេរ៉ាទៅលើទម្រង់និងរូបរាងនៃផ្នែកច្រមុះ ហើយមានអត្រានៃភាពត្រឹមត្រូវដល់ទៅ ៩៥ ភាគរយ ជាមួយការចូលរួមនឹងសត្វចិញ្ចឹមឯទៀតប្រមាណ ១៥ ០០០ ក្បាល។
មិនត្រឹមតែផ្តល់អត្ថប្រយោជន៍ជួយស្វែងរកសុនកដែលបាត់ខ្លួន ជាងនេះក៏ជួយសម្រួលភាពងាយស្រួលដល់រដ្ឋាភិបាលក្នុងការសម្គាល់នូវសុនកដែលម្ចាស់បានទុកចោលនៅទីសាធារណៈ ក្នុងការផាកពិន័យលើប្រការណាមួយទៀតផង។
បញ្ជាក់ថានេះពុំមែនជាលើកទីមួយទេ ដោយនៅសហរដ្ឋអាមេរិកក៏មានដំណើរការកម្មវិធិឲ្យឈ្មោះ Finding Rover ដែលប្រើប្រាស់បច្ចេកវិទ្យាស្កេនផ្ទៃមុខ ចាប់ទីតាំងសត្វឆ្មានិងសុនកដែលបានបាត់ខ្លួនស្រដៀងគ្នានេះដែរ។