ព័ត៌មានសង្ខេប៖ចំណុចខ្សោយរបស់ប៊្លូធូ(Bluetooth) ប៉ះពាល់ដល់ទូរស័ព្ទ iPhone iPad នាឡិកា Apple កុំព្យូទ័រ និងកុំព្យូទ័រយួរដៃរបស់ក្រុមហ៊ុន Microsoft។ កំហុសនោះអាចត្រូវប្រើប្រាស់ដើម្បីយកការណ៍លើឧបករណ៍របស់អ្នកប្រើប្រាស់ និងប្រមូលទីតាំង រួមទាំងលេខសម្គាល់របស់ពួកគេបើទោះបីជាមានប្រព័ន្ធការពារពីប្រព័ន្ធប្រតិបត្តិការដើម។ កំហុសក្នុងប៊្លូធូអាចអនុញ្ញាតឱ្យអ្នកវាយប្រហារលួចស្តាប់នៅលើឧបករណ៍របស់អ្នកប្រើ។ កំហុសនេះប៉ះពាល់ដល់ម៉ាស៊ីនដែលដំណើរការលើប្រព័ន្ធប្រតិបត្តិការ Windows 10 និង iOS ។
តើកំហុសនោះជាអ្វី?
នៅក្នុងក្រដាសស្រាវជ្រាវមួយមានចំណងជើងថាTracking Anonymized Bluetooth Devices ដោយអ្នកស្រាវជ្រាវលោក David Starobinski និងលោក Johannes Becker បង្ហាញថា ភាពងាយរងគ្រោះរបស់ប៊្លូធូសប៉ះពាល់ដល់ទូរស័ព្ទ iPhone iPad នាឡិការបស់ក្រុមហ៊ុន Apple កុំព្យូទ័រ កុំព្យូទ័រយួរដៃរបស់ក្រុមហ៊ុន Microsoft ។
គុណវិបត្តិនេះអាចត្រូវបានគេប្រើប្រាស់ដើម្បីឈ្លបយកការណ៍លើឧបករណ៍របស់អ្នកប្រើប្រាស់ និងប្រមូលទីតាំង អត្តសញ្ញាណរបស់ពួកគេទោះបីជាមានកិច្ចការពារពីប្រព័ន្ធប្រតិបត្តិការដើមក៏ដោយ។ បើយោងតាមប្រភពព័ត៌មានពីក្រុមអ្នកស្រាវជ្រាវឧបករណ៍ប៊្លូធូជាច្រើនដែលប្រើអាសយដ្ឋាន MAC ផ្សព្វផ្សាយពីវត្តមានរបស់ពួកគេដើម្បីការពារការតាមដានរយៈពេលយូរ។ ទោះជាយ៉ាងណាក៏ដោយលក្ខណៈពិសេសនេះអាចត្រូវគេបំពានដើម្បីចៀសវាងមិនអោយអាសយដ្ឋានទាំងនេះតាមដានលើឧបករណ៍ជាក់លាក់។
អ្នកស្រាវជ្រាវគ្រប់គ្រងការកេងប្រវ័ញ្ចបានដោយជោគជ័យ ដោយបង្កើតក្បួនដោះស្រាយថ្មី ហៅថាក្បួនដោះស្រាយអាសយដ្ឋាន(address-carryover algorithm ) ។ ក្បួនដោះស្រាយគឺអាចទាញយកផលប្រយោជន៍ពីការផ្ទុកទិន្នន័យ និងដោះស្រាយការផ្លាស់ប្តូរដើម្បីសម្រេចបាននូវការតាមដានតាមរយះអាសយដ្ឋានឧបករណ៍។ ” ឯកសារស្រាវជ្រាវសរសេរថា “ក្បួនដោះស្រាយមិនតម្រូវឱ្យមានការអ៊Iនគ្រីបសារ ឬការបំបាត់សុវត្ថិភាពប៊្លូធូសតាមវិធីណាទេ ពីព្រោះវាផ្អែកលើចរាចរណ៍សាធារណៈដែលមិនបានអ៊ីនគ្រីប”។
គួរកត់សម្គាល់
ក្នុងអំឡុងពេលពិសោធន៍ ក្រុមអ្នកស្រាវជ្រាវកំណត់លើឧបករណ៍របស់ក្រុមហ៊ុន Apple និង Microsoft ដើម្បីវិភាគលើបណ្តាញផ្សាយពាណិជ្ជកម្ម BLE ។ ក្នុងរយៈពេលមួយ ពួកគេប្រមូលឯកសារផ្សព្វផ្សាយ និងឯកសារកំណត់ហេតុ។ ពួកគេក៏អាចប្រមូលយករចនាសម្ព័ន្ធឯកសារទិន្នន័យ ដែលបង្ហាញពីលេខសម្គាល់អត្តសញ្ញាណរបស់ឧបករណ៍ផងដែរ។

ប្រភពព័ត៌មាន៖