សវនាការឧទ្ធរណ៍របស់លោក Julian Assange ត្រូវបានលុបចោល

0

មន្ត្រីតុលាការបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាសវនាការឧទ្ធរណ៍របស់ស្ថាបនិក WikiLeaks លោក Julian Assange ត្រូវបានលុបចោល។ សវនាការនេះដើម្បីប្តឹងឧទ្ធរណ៍ការកាត់ទោសជាប់ពន្ធនាគារ ៥០សប្តាហ៍ របស់លោក។ព័ន្ធផ្សព្វផ្សាយជាច្រើនរបស់ចក្រភពអង់គ្លេសបានរាយការណ៍ថាលោក ​Assange “មិនបន្តការបណ្តឹងឧទ្ធរណ៍នោះទេ” ប៉ុន្តែមិនទាន់ត្រូវបានបញ្ជាក់ដោយមេធាវីរបស់គាត់ទេ។

គាត់បានចំណាយពេលជិត ៧ ឆ្នាំនៅក្នុងស្ថានទូតអេក្វាឌ័រនៅទីក្រុងឡុងដ៍ដោយបានស្វែងរកសិទ្ធិជ្រកកោនដោយសារតែការភ័យខ្លាច។ ក្រោយមកគាត់បានបញ្ជាក់ថាគាត់នឹងត្រូវគេចាប់ខ្លួននិងធ្វើបត្យាប័នទៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១០ ក្នុងការបោះពុម្ពផ្សាយឯកសារក្រសួងការបរទេសរបស់អាមេរិក។

បន្ទាប់ពីការសុំសិទ្ធិជ្រកកោនរបស់គាត់ត្រូវបានដកហូតនៅក្នុង ខែមេសា លោកត្រូវបានគេបញ្ជូលចេញពីស្ថានទូតដោយប៉ូលិសអង់គ្លេសនឹងត្រូវបានគេកាត់ទោសជាប់គុកជិតមួយឆ្នាំ ហើយត្រូវបានគេបញ្ជូនទៅឃុំឃាំងនៅ Belmarsh ភាគខាងត្បូងទីក្រុងឡុង។

ប្រភព៖

https://www.rt.com/newsline/464499-assange-appeal-hearing-canceled/

LEAVE A REPLY

Please enter your comment!
Please enter your name here