ព័ត៌មាន​សម្ងាត់​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​រុស្ស៊ី​ហៅ​កាត់ FSB ត្រូវ​បាន​ Hacker លួច​យក​បាន​សម្រេច

0

​ព័ត៌មាន​សម្ងាត់​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​រុស្ស៊ី​ហៅ​កាត់ FSB ត្រូវ​បាន​ Hacker លួច​យក​បាន​សម្រេច ដែល​វា​​មាន​ទំហំ ៧,៥ TB ​ហើយ​ក្នុង​​ព័ត៌មាន​មាន​និយាយ​អំពី​ការ​ជម្រុះ​ចោល​បណ្ដាញ​សង្គម និង​ការ​ជួយ​រដ្ឋាភិបាល​រុស្ស៊ី​​ក្នុង​ការ​កាត់​ផ្ដាច់​​អ៊ីនធឺណិត​របស់​ខ្លួន​ពី​ពិភពលោក​ជា​ដើម។

ព័ត៌មាន​សម្ងាត់​នេះ​គឺ​ត្រូវ Hacker ដែល​មាន​ឈ្មោះ​ថា​ 0v1ru$ ​លួច​យក​បាន​ពី​ក្រុមហ៊ុន​​ដែល​ជា​ដៃ​គូ​របស់ FSB ដែល​មាន​ឈ្មោះ​ថា​ SyTech ដោយ​​លួច​យក​បាន​កាល​ពី​ថ្ងៃ​ទី ១៣ ខែ​កក្កដា​កន្លង​ទៅ​ថ្មីៗ​នេះ។ ក្រោយ​ពី​លួច​យក​ទិន្នន័យ​បាន​ 0v1ru$ បាន​ធ្វើ​ការ​ផ្លាស់​ប្ដូរ​​ទំព័រ​មុខ​នៃ​វិបសាយ​របស់​ SyTech ដោយ​ដាក់​មុខ​សើច​ និង​​មាន​រូបភាព​ដែល​ចង់​បង្ហាញ​​ប្រាប់​ថា​ព័ត៌មាន​ត្រូវ​បាន​លួច។ក្រោយ​មក​ 0v1ru$ បាន​ចែក​រំលែក​ព័ត៌មាន​ដែល​ខ្លួន​លួច​បាន​ទៅ​កាន់​ក្រុមហ៊ុន​ក្រុម Hack ធំ​ឈ្មោះ​ថា Digital Revolution បន្ទាប់​មក​គេ​ក៏​បាន​ចែក​រំលែក​ព័ត៌មាន​ទៅ​កាន់​សារព័ត៌មាន​ជា​ច្រើន។

​គួរ​ដឹង​ថា​ការ​រៀប​ចំ​អំពី​គម្រោង​ការ​ជួយ​រដ្ឋាភិបាល​រុស្ស៊ី​កាត់​ផ្ដាច់​​អ៊ីនធឺណិត​ពី​ពិភពលោក ក្រោយ​ពី​លោក ពូទីន ប្រធានាធិបតី​រុស្សី បាន​ធ្វើ​ការ​ចុះ​ហត្ថលេខា​លើ​បទ​បញ្ញត្តិ​ច្បាប់​សម្រាប់​​ស្ថិរភាព​ប្រតិបត្តិការ​អ៊ីនធឺណិត​នៅ​រុស្ស៊ី ​ក្នុង​ករណី​ដែល​ខ្លួន​កាត់​ផ្ដាច់​ទំនាក់ទំនង​ពីរ World Wide Web ដែល​ជា​រចនាសម្ព័ន្ធ​អ៊ីនធឺណិត​សកល​លោក។

ហេតុ​នេះ​ព័ត៌មាន​សម្ងាត់​ដែល Hacker បាន​បើក​បង្ហាញ ហាក់​ដូច​មិន​មែន​ជា​អ្វី​ថ្មី​នោះ​ទេ ព្រោះ​ជា​រឿង​រ៉ាវ​ដែល​គេ​បាន​ដឹង​រួច​ ហើយ​រំពឹង​ថា​នឹង​អាច​កើត​មាន​ឡើង៕​​​​​​ ​​​​

LEAVE A REPLY

Please enter your comment!
Please enter your name here