ចិនវ៉ា សហរដ្ឋអាមេរិក ក្លាយជាប្រទេសមានក្រុមហ៊ុនច្រើនជាងគេ ក្នុងបញ្ជី Fortune Global 500

0

ឆ្នាំ២០១៩នេះ ចិនបានក្លាយជាប្រទេសដែលមានក្រុមហ៊ុនច្រើនជាងគេ ដែល ជាប់ឈ្មោះក្នុងបញ្ជីក្រុមហ៊ុនរកចំណូល បានខ្ពស់ៗបំផុតលើលោកទាំង៥០០ ហៅថា «Fortune Global 500» របស់ទស្សនាវដ្តី Fortune។ វាគឺជាលើកទីមួយហើយដែលចិន បានវ៉ាសហរដ្ឋអាមេរិកនៅក្នុងបញ្ជីនេះ។ នេះបើតាមការផ្សាយចេញរបស់ទីភ្នាក់ងារព័ត៌មាន ចិនស៊ីនហួរ នៅថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០១៩។

យោងតាមលទ្ធផលនៃបញ្ជី Fortune Global 500 ប្រចាំឆ្នាំនេះ ចិនទទួលបានក្រុមហ៊ុនថ្មី ចំនួន១៣ ជាប់ក្នុងបញ្ជីដែលធ្វើឲ្យចំនួនសរុបកើនដល់១២៩ ច្រើនជាងក្រុមហ៊ុនទាំង១២១ របស់អាមេរិក។ ក្នុងចំណោមក្រុមហ៊ុនទាំង១២៩ របស់ចិន ក៏មាន០៣ក្រុមហ៊ុនបានជាប់ ក្នុងកំពូលតារាងទាំង១០ផងដែរ រួមមានក្រុមហ៊ុនប្រេងនិងឧស្ម័ន Sinopec Group (លេខ២) និង China National Petroleum (លេខ៤) ក៏ដូចជាក្រុមហ៊ុនផ្គត់ផ្គង់ ថាមពលអគ្គិសនី State Grid (លេខ៥)។

គួរជម្រាបថា សម្រាប់ក្រុមហ៊ុនកំពូលទាំង១០ ដែលមានការលោតផ្លោះចំណាត់ថ្នាក់ យ៉ាងឆាប់រហ័ស នៅក្នុងបញ្ជីខាងលើ គឺមាន ០៦ក្រុមហ៊ុនមកពីប្រទេសចិន រួមមាន Alibaba និង Tencent។ ចំណែក ក្រុមហ៊ុនផលិតស្មាតហ្វូន Xiaomi វិញដែលទើបបង្កើត ឡើងកាលពី០៩ឆ្នាំមុន និងជាចំណូលថ្មីក្នុងបញ្ជីនោះ គឺជាក្រុមហ៊ុនក្មេងខ្ចីជាងគេដែលឈរ នៅចំណាត់ថ្នាក់៤៦៨។ យ៉ាងណាមិញ ក្រុមហ៊ុនដែលចាប់លេខមួយក្នុងបញ្ជី Fortune Global 500 គឺក្រុមហ៊ុនលក់ទំនិញដ៏ធំរបស់អាមេរិក Walmart។

រីឯក្រុមហ៊ុនបច្ចេកវិទ្យាដែលនាំមុខគ្នាក្នុងបញ្ជីនោះ គឺ Apple ដែលជារបស់ អាមេរិក ដូចគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here