Facebook ប្រឈមមុខការពិន័យ «១០០លានដុល្លារអាមេរិក» ពាក់ព័ន្ធការធ្វើឲ្យបែកធ្លាយរឿងសម្ងាត់អ្នកប្រើប្រាស់

0

ក្រុមហ៊ុន Facebook ត្រូវបានគេរំពឹងថា នឹងបង់ប្រាក់១០០លានដុល្លារ ដើម្បីបិទបញ្ចប់ការស៊ើបអង្កេតរបស់គណៈកម្មាការមូលប័ត្រ និងអត្រាប្ដូរប្រាក់អាមេរិក (SEC) ជុំវិញរឿងអាស្រូវធ្វើឱ្យបែកធ្លាយទិន្នន័យអ្នកប្រើប្រាស់រាប់លាននាក់ កាលពីឆ្នាំ២០១៨។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០១៩។

សេចក្ដីរាយការណ៍ខាងលើរបស់ Reuters ធ្វើឡើងបន្ទាប់ពីគណៈកម្មការសហព័ន្ធពាណិជ្ជកម្ម អាមេរិក (FTC) ក៏បានអនុម័តប្រាក់ពិន័យ ៥ពាន់លានដុល្លារលើក្រុមហ៊ុន Facebook ផងដែរ ដើម្បីបញ្ចប់ការស៊ើបអង្កេតលើ ក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមយក្សមួយនេះ នៅក្នុងសំណុំរឿងដូចគ្នានេះដែរ តែមិនទាន់មានការបញ្ជាក់អ្វីលម្អិតបន្ថែមនោះទេ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Facebook ត្រូវបានគេស៊ើបអង្កេតកាលពីមីនា ឆ្នាំ២០១៨ ក្រោយមានការចោទប្រកាន់ថា ក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមមួយនេះ បានបណ្ដោយឱ្យក្រុមហ៊ុនអង់គ្លេស Cambridge Analytica ប្រើប្រាស់ទិន្នន័យ ឯកជនរបស់អ្នកប្រើប្រាស់ជាង ៨៧លាននាក់ ក្រោមហេតុផលនយោបាយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here