តុលាការជាន់ខ្ពស់អឺរ៉ុបព្រមានប្ដឹងវេបសាយមួយចំនួន បើនៅតែបន្តប្រើប៊ូតុង Like របស់ Facebook

0

តុលារការជាន់​ខ្ពស់​របស់អឺរ៉ុប​បាននិយាយថា ម្ចាស់​វេបសាយ​មួយចំនួន​ដែលកំពុង​តែប្រើប្រាស់​ប៊ូតុង Like របស់Facebook នឹងប្រឈមមុខ​នូវ​បញ្ហាផ្លូវច្បាប់​ ដោយសារ​តែវា​ជាមូលហេតុ​ដែលធ្វើឲ្យ​ Facebook អាច​តាមដាន​អ្នក​ចូល​ទៅមើលវេបសាយ បើទោះ​ជា​គេបានចុច ឬ មិនបានចុច​ប៊ូតុង Like នោះ​ក៏ដោយ។

​ខាងផ្លូវច្បាប់​គេមិនបាន​ហាមប្រាម Facebook ឬក៏ក្រុមហ៊ុន​ផ្សេងៗទៀត (ដែលមាន widget ស្រដៀង​គ្នា​នឹង Facebook)នោះទេ តែពួកគេតែកែតម្រូវចេញខ្លះ។ វេបសាយ​ទាំងអស់​ត្រូវតែ​សួរសិទ្ធ​ពីអ្នកចូលទៅមើលសិន មុនពេលផ្ញើទិន្ន័យទៅFacebookវិញ។ វេបសាយទាំងនោះ​អាចមិនដាក់សុំសិទ្ធពីអ្នកប្រើប្រាស់ តែត្រូវតែមាន​ការអនុញ្ញាត​ផ្លូវច្បាប់​សិន។

ករណីនេះ​កើតឡើង​ដំបូង​នៅប្រទេសអាល្លឺម៉ង់ ដោយសារ​ហាងលក់សំលៀបំពាក់មួយឈ្មោះ Fashion ID រងនូវបណ្តឹង​មួយដែលផ្ញើទិន្ន័យ​របស់ភ្ញៀវទៅកាន់ Facebook។ តុលាការ​រកឃើញថា ម្ចាស់វេបសាយ Fashion ID មិនមែន​ជាអ្នកគ្រប់គ្រង​ទិន្ន័យ​របស់ភ្ញៀវ​ទេនៅពេល​ដែល Facebook យកបានទាំងអស់ តែ Fashion ID ក្លាយជាអ្នក​ផ្សំគំនិត​បញ្ជូនទិន្ន័យ​ភ្ញៀវរបស់ខ្លួនទៅ Facebook ទៅវិញ។ ចំនែកខាង Fashion ID វិញ​បានបកស្រាយថា ប៊ូតុងLike នេះត្រូវបានដាក់នៅលើ​វេបសាយ​ក្នុង​គោលបំណង​ឲ្យ​ផលិតផល​នេះ​ងាយ​នឹង​ឆាប់មើលឃើញ​ពីបណ្តា​មិត្តរបស់អ្នកចុចប៊ូតុង​នៅលើបណ្តាញសង្គម​តែប៉ុណ្ណោះ។ បន្ថែមពីលើនេះទៅទៀត ការប្រមូល​ទិន្ន័យផ្សេងៗ​គឺក្នុងគោលបំណង​ទាញយក​ប្រយោជន៍​ផ្នែកពាណិជ្ជកម្ម​តែប៉ុណ្ណោះ។

ចំណែក​ភាគីFacebook បានឆ្លើយតបមកវិញថា Facebook ស្វាគមន៍​យ៉ាងកក់ក្តៅ​ដើម្បី​បកស្រាយ​នូវ​ចម្ងល់នានា​។ Facebook កំពុង​ពិនិត្យ​មើល​យ៉ាងម៉ត់​នូវ​ការសម្រេច​របស់តុលាការ និង​កំពុង​ធ្វើការ​យ៉ាងសស្រាក់សស្រាំ​ជាមួយ​នឹងដៃគូផ្សេងៗ​ដើម្បី​ឲ្យ​ plug in របស់ខ្លួន​នៅតែអាចដំណើរការ​ស្របច្បាប់​នៅ​លើវេបសាយ​នានា។

សូមបញ្ពាក់ថា Facebook ក៏ទើបតែបានរង​ពិន័យ​ចំនួន ៥ប៊ីលានដុល្លារអាមេរិច ($៥,០០០,០០០,០០០) ពីរដ្ឋាភិបាលអាមេរិក ពីបទការពារព័ត៌មានផ្ទាល់ខ្លួន​របស់​អ្នកប្រើប្រាស់​មិនបានផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here