Facebook ធ្វើ​ទុក្ខ​អ្នក​ចូលចិត្ត​ផ្សព្វផ្សាយ​ផលិតផល ២ ប្រភេទ​លើ​បណ្តាញ​សង្គម

0

Facebook ​បាន​ដាក់​ផែនការណ៍​ជុំវិញ​ការ​ដាក់​សម្ពាធ​ដល់​រាល់​មាតិកា​ចែកចាយ​ដែល​ពាក់ព័ន្ធ​នឹង​ផលិតផល​មាន​ផ្ទុក​សារធាតុ​អាកុល​និង​ប្រភេទ​ថ្នាំជក់រួមបញ្ចូលទាំងបារីអេឡិចត្រូនិកលើ​បណ្តាញ​សង្គម​របស់​ខ្លួន។

តាម​សារព័ត៌មាន CNN ​បាន​ឲ្យ​ដឹង​ថា​គោលការណ៍​ថ្មី​ដែល​បាន​ប្រកាស​ចូល​ជា​ធរមាន​កាល​ពី​ថ្ងៃ​ពុធ​នឹង​ធ្វើ​ការ​ហាមឃាត់​រាល់​ការ​ជួញដូរ ចែកចាយ​រាល់​ផលិតផល​មាន​ផ្ទុក​សារធាតុ​អាកុល​និង​ថ្នាំ​ជក់​នៅ​លើ​បណ្តាញ​សង្គម​ធំៗ​ពីរ​មាន Instagram និង Facebook។ សម្រាប់​អ្នក​ដែល​ចែកចាយ​មាតិកា​ទាំង​ពីរ​ប្រភេទ​នេះ នឹង​ទទួល​សារ​ឲ្យ​ដាក់​កំហិត​សម្រាប់​តែ​មនុស្ស​មាន​វ័យ ១៨ ឆ្នាំ​ឡើង​ទៅ។

អ្នក​នាំ​ពាក្យ​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ទឹក​ដី​សហរដ្ឋអាមេរិក​បាន​និយាយ​ថា៖ “យើង​កំពុង​ធ្វើ​បច្ចុប្បន្ន​ភាព​លើ​គោលការណ៍​ចែកចាយ​ទំនិញ​ដែល​យើង​បាន​ហាមឃាត់​មាន​ផលិតផល​គ្រឿង​ស្រវឹង​និង​ថ្នាំជក់​សម្រាប់​ការ​ផ្សព្វផ្សាយ​លើ Facebook និង Instagram”។

ជាង​នេះ​សម្រាប់​ប្រភេទ Faebook Groups ដែល​បង្កើត​ឡើង​សម្រាប់​លក់​ផលិតផល​ដូច​បញ្ជាក់​ទាំង​ពីរ​ខាង​លើ ក៏​នឹង​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ជា​បន្ទាន់ ខណៈ​នៅ​លើ​មុខងារ Marketplace ​បាន​ធ្វើ​ការ​ហាមឃាត់​ជា​បណ្តើរៗ​ហើយ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here