ការវាយប្រហារមេរោគ​Ransomware ទៅលើបង្គោលថាមពលអគ្គិសនីនៅក្នុងអាហ្វិ្រកខាងត្បូងដើម្បីអ៊ីនគ្រីប Network ទាំងមូល

0

ក្រុមហេគឃរ័វាយលុកឧបករណ៍ប្រើប្រាស់អគ្គិសនី City Power នៅ Johannesburg ប្រទេសអាហ្វ្រិក ខាងត្បូងដោយប្រើ ransomware ដ៏មានឥទ្ធិពល និងធ្វើឲ្យបណ្តាញកម្មវិធីគាំង និងមូលដ្ឋានទិន្នន័យ ទាំងមូលមិនអាចដំណើរការ។ អ្នកគំរាមគំហែងនាពេលថ្មីៗនេះផ្តោតសំខាន់ទៅលើបណ្តាញរដ្ឋាភិបាលទីក្រុងក្រុងនានាជុំវិញ ពិភពលោកដើម្បីទាមទារប្រាក់លោះ។

ក្រុមអ្នកវាយប្រហារវាយបណ្តាញអគ្គិសនីដោយប្រើលេសមិនស្គាល់អត្តសញ្ញាណហើយដាក់ លេខកូដទិន្នន័យទាំងអស់ដែលរារាំងអតិថិជនក្នុងការទិញអគ្គិសនីពីគេហទំព័ររបស់ខ្លួន។ គេហទំព័រ Twitter របស់ City Power ផ្តល់នូវព័ត៌មានលម្អិតដូចខាងក្រោមៈ “City Power ត្រូវវាយ ប្រហារដោយ Ransomware virus។ វាអ៊ិនគ្រីបមូលដ្ឋានទិន្នន័យកម្មវិធី និងបណ្តាញទាំងអស់ របស់យើង។ បច្ចុប្បន្ននេះផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យារបស់យើងកំពុងធ្វើការសម្អាត និងបង្កើតឡើង វិញនូវរាល់កម្មវិធីដែលរងផលប៉ះពាល់។

អមដោយ tweet មួយផ្សេងទៀតបញ្ជាក់ថា ការឆ្លងមេរោគធ្វើឱ្យអតិថិជនបញ្ឈប់ការបញ្ចូល វិក័យប័ត្រ និងទិញអគ្គិសនីពីគេហទំព័រផ្ទាល់ខ្លួន។សារជាសំឡេងនៅលើបណ្តាញទូរស័ព្ទរបស់ City Power និយាយថា “អតិថិជនជាទីស្រឡាញ់សូមកត់ សម្គាល់ថា បច្ចុប្បន្នយើងកំពុងជួបប្រទះបញ្ហាជាមួយប្រព័ន្ធទូទាត់ប្រាក់ជាមុន”។

បើតាមអ្នកនាំពាក្យ Isaac Mangena “អតិថិជននឹងមានលទ្ធភាពទិញលក់ និងទិញអគ្គិសនី។ ទោះ យ៉ាងណាការងារនៅតែបន្តលើប្រព័ន្ធ និងកម្មវិធីមួយចំនួនដែលត្រូវប៉ះពាល់រួមមាន ការបញ្ចូល វិក័យប័ត្រដោយអ្នកផ្គត់ផ្គង់របស់យើង និង logging faults ពីសំណាក់អតិថិជននៅលើគេហទំព័រ”។ របាយការណ៍របស់ U.S ស្តីពីអភិបាលក្រុងឱ្យដឹងថា គិតត្រឹមខែកក្កដា ឆ្នាំ ២០១៩ ការវាយប្រហារ ប៉ះពាល់ដល់ប្រព័ន្ធរដ្ឋបាលថ្នាក់ស្រុក ក្រុង ឬរដ្ឋចំនួន ១៧០ ចាប់តាំងពីឆ្នាំ ២០១៣ ហើយ ២២ នៃការវាយប្រហារទាំងនោះកើតឡើងនៅពាក់កណ្តាលឆ្នាំ ២០១៩។

City Power បង្កើតជម្រើសបណ្តោះអាសន្នសម្រាប់អតិថិជនរបស់ពួកគេ ហើយអ្នកជំនាញកំពុង ស៊ើបអង្កេតមូលហេតុនៃការវាយប្រហារនេះ។ tweet ថ្មីៗនេះបញ្ជាក់ថា “រហូតមកដល់ពេលនេះ កម្មវិធី IT និងបណ្តាញព័ត៌មានភាគច្រើនដែលរងផលប៉ះពាល់ពីការវាយប្រហារតាមអ៊ីនធឺរណិតត្រូវ សម្អាត និងស្តារឡើងវិញ”។ទោះយ៉ាងណាការងារនៅតែបន្តលើប្រព័ន្ធ និងកម្មវិធីមួយចំនួនដែលត្រូវប៉ះពាល់រួមមាន ការ បញ្ចូលវិក័យប័ត្រដោយអ្នកផ្គត់ផ្គង់របស់យើង និង logging faults ពីសំណាក់អតិថិជននៅលើ គេហទំព័រ។

Ransomware Attack on Electric Power Grid in South Africa Encrypt’s the Entire Network

 

LEAVE A REPLY

Please enter your comment!
Please enter your name here